កីឡា
ស្វាយរៀងខាប់ទាំងនារីនិងបុរសរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ
កាប្រកួតពានរង្វាន់ស្វាយរៀខាប់ឆ្នាំ២០២៤ ទាំងបុរស និងនារី បានរកឃើញក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ក្រោយឆ្លងកាត់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយទទួលបានជ័យម្នះរៀងៗខ្លួន។

ក្នុងការប្រកួតពានរង្វាន់ស្វាយរៀងផ្នែកបុរស បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពេលនេះរកឃើញក្រុមខ្លាំង២បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រក្រុមសសយក ក្រុងបាវិត ត្រូវជួបជាមួយក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមទាំង២ពិតជាធ្វើបានល្អ ក្នុងនោះក្រុមសសយក ក្រុងបាវិត បានទម្លាក់ក្រុមយុវជនសាមគ្គី ក្នុងលទ្ធផល ៣-១ ខណៈក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានយកឈ្នះក្រុមងហៃរីស្សត FC ៣-១ ដូចគ្នា។

ចំពោះការប្រកួតស្វាយរៀងខាប់ផ្នែកនារីវិញ នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមសសយក ស្រុកស្វាយទាប ត្រូវជួបជាមួយក្រុមសសយក ស្រុករំដួល។ ក្រុមទាំង២សុទ្ធតែជាក្រុមខ្លាំង ដោយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមសសយក ស្រុកស្វាយទាប បានទម្លាក់ក្រុមសសយក ស្រុកកំពង់រោទិ៍ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០។ ចំណែកក្រុមសសយក ស្រុករំដួល បានយកឈ្នះក្រុមវិទ្យាល័យព្រះពន្លា យ៉ាងចាស់ដៃដូចគ្នា ៦-០៕




អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


