កីឡា
តឹងណាស់់! ព័រទុយហ្គាល់ ឈ្នះ ក្រូអាត ២-១ ទាំងលំបាក ឡើងវគ្គ ១៦ ក្រុមចុងក្រោយ ជួប អេស្ប៉ាញ
ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ បានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ ២-១ ទាំងលំបាកលើ ក្រូអាត ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦។

ជំនួបរវាង ព័រទុយហ្គាល់ និង ក្រូអាត ក្លាយជាការប្រកួតដ៏រំជើបរំជួលសម្រាប់ក្រុមទាំងពីរ ជាពិសេសព័រទុយហ្គាល់។ ក្រូអាត បានបើកការនាំមុខ ១-០ នៅនាទី ៥៣ ដោយកីឡាករ Ivan Parisic ប៉ុន្តែនៅនាទី ៦៨ ព័រទុយហ្គាល់ បានតាមស្មើ ១-១ តាមរយៈការស៊ុតពិន័យ ១១ ម៉ែត្រ របស់ Cristiano Ronaldo។

បន្ទាប់មក Ronaldo ត្រូវបានដូរចេញ ហើយកីឡាករ Gancalo Ramos រកបានគ្រាប់បាល់ឲ្យ ព័រទុយហ្គាល់ នាំមុខ ២-១ នៅនាទី៩០+៤ ។ យ៉ាងណា នៅនាទី៩០+១៣ កីឡាករ Joska Gvardiol រកបានគ្រាប់បាល់តាមស្មើ ២-២ ប៉ុន្តែបែរជាគ្រាប់បាល់ក្រៅល្បែង Offside ដែលត្រូវបានដកគ្រាប់បាល់វិញ ផ្តល់ឱកាសឲ្យ ព័រទុយហ្គាល់ ទទួលបានជ័យជម្នះ ២-១ យ៉ាងរំជើបរំជួលបំផុត។

នៅវគ្គ ១៦ ក្រុមចុងក្រោយ ព័រទុយហ្គាល់ ត្រូវជួបក្រុមខ្លាំង អេស្ប៉ាញ។





គិតត្រឹមព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 កាន់តែរន្ធត់ហើយ ដោយរកឃើញក្រុមចំនួន ១២ បានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ ជាមួយគ្នានេះ មានក្រុមខ្លាំងៗជាច្រើនបានត្រឡប់ទៅផ្ទះ។
- កាណាដា ឈ្នះ អាហ្វ្រិកខាងត្បូង ១-០ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៤ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និងចាញ់ ស្វីស ២-១។
- ប្រេស៊ីល បានឈ្នះ ជប៉ុន ២-១ នៅវគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៧ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និងឈ្នះស្កុតឡែន ៣-០។
- ប៉ារ៉ាហ្គាយ បានឈ្នះ អាល្លឺម៉ង់ ដោយប៉េណាល់ទី ៤-៣ ក្រោយស្មើគ្នា ១-១ ក្នុងពេល ១២០នាទី។ ពួកគេជាក្រុមលេខ ៣ ល្អពីការឈ្នះ ១ ស្មើ ១ និងចាញ់ ១ រកបាន ៤ ពិន្ទុ។
- ម៉ារ៉ុក បានឈ្នះ ហូឡង់ ដោយប៉េណាល់ទី ៣-២ ក្រោយស្មើគ្នា ១-១ ក្នុងពេល ១២០នាទីវគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៧ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប្រេស៊ីល ១-១, ឈ្នះ ស្កុតឡែន ១-០ និងឈ្នះ ហៃទី ៤-២។
- បារាំង បានឈ្នះ ស៊ុយអែត ៣-០ វគ្គ ៣២ ក្រុមចុងក្រយ។ ពួកគេរកបាន ៩ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ សេណេហ្គាល់ ៣-១ និងឈ្នះ អ៉ីរ៉ាក់ ៣-០ និងឈ្នះ ន័រវែស ៤-១។
- ន័រវែស បានឈ្នះ កូតឌីវ័រ ២-១ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៦ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការឈ្នះ អ៉ីរ៉ាក់ ៤-១ និងឈ្នះ សេណេហ្គាល់ ៣-២។
- ម៉ិកស៊ិក ឈ្នះ អេក្វាទ័រ ២-០ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៩ ពិន្ទុពេញ ឈរលេខ ១ ក្នុងពូល A ពីការឈ្នះ អាហ្វ្រិកខាងត្បូង ២-០, ឈ្នះ កូរ៉េខាងត្បូង ១-០ និង ឆែក ៣-០។
- អង់គ្លេស បានឈ្នះ កុងហ្គោ ២-១ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេជាក្រុមលេខ ១ ក្នុងពូល ពីការឈ្នះ ក្រូអាត ៤-២, ស្មើ ហ្គាណា ០-០ និង ឈ្នះ ប៉ាណាម៉ា ២-០។
- បែលហ្ស៊ិក បានឈ្នះ សេណេហ្គាល់ ៣-២ ក្នុងពេល ១២០នាទីចុងក្រោយ។ ពួកគេជាក្រុមលេខ ១ ក្នុងពូល ដោយមាន ៥ ពិន្ទុ ពីការស្មើ អេហ្ស៊ិប ១-១, ស្មើ អ៉ីរ៉ង់ ០-០ និងឈ្នះ នូវែលហ្សេឡង់ ៥-១។
- អាមេរិក បានឈ្នះ បូស្នៀ ២-០ ទោះមានគ្នាត្រឹមតែ ១០ នាក់ ។ ពួកគេជាក្រុមលេខ ១ ពីការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និងឈ្នះ អូស្ត្រាលី ២-០ និងចាញ់ តួកគី ៣-២។
- បារាំង បានឈ្នះ អាល់ហ្សេរី ៣-០ ដោយមិនឲ្យតដៃរួច។ ពួកគេជាក្រុមលេខ ១ ក្នុងពូល ដោយរកបាន ៧ ពិន្ទុ ពីការស្មើ កាបវែរ ០-០, ឈ្នះអារ៉ាប៊ីសាអ៊ូឌីត ៤-០ និងឈ្នះ អ៊ុយរូហ្គាយ ១-០។
- ព័រទុយហ្គាល់ បានឈ្នះ ក្រូអាត ២-១ ។ ក្រុមជាក្រុមលេខ ២ ក្នុងពូល រកបាន ៥ ពិន្ទុ បន្ទាប់ពីស្មើ កុងហ្គោ ១-១, ឈ្នះ អ៊ុយបេគីស្ថាន ៥-0 និងស្មើ កូឡុំប៊ី ០-០។
អត្ថទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


