កីឡា
ភ្ញាក់ផ្អើល! អ្នកប្រដាល់ល្បីឈ្មោះថៃ ប្រកាសថា ខ្លួនជាប់ខ្សែស្រឡាយសេនាប្រមុខ លន់ នល់
នាពេលថ្មីៗនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយអំពីជីវិតរបស់អ្នកប្រដាល់ថៃ Antoine Pinto ថា មានឈាមជ័រជាជនជាតិខ្មែរ កាត់បារាំង។
នៅថ្ងៃចន្ទនេះ កីឡាករប្រដាល់ល្បីឈ្មោះរបស់ថៃ បានបង្ហោះនៅលើ Page ផ្លូវការរបស់ខ្លួន ដោយបង្ហាញអំពីសាច់ញាតិ ហើយលាតត្រដាងរូបភាពជីតារបស់គាត់។

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលបំផុតនោះគឺថា ជីតារបស់គាត់ឈ្មោះ លន់ ណុន ត្រូវជាប្អូនប្រុសរបស់លោកសេនាប្រមុខ លន់ នល់ ដែលជាអតីតប្រធានាធិបតី នៃរបបសាធារណៈខ្មែរ។

Pinto បានសរសេរថាក្នុង Page ថា “នេះគឺជារូបភាពជីតារបស់ខ្ញុំ។ ខ្ញុំមិនដែលស្គាល់គាត់ទេប៉ុន្តែខ្ញុំមានឱកាសទៅលេងសមាជិកគ្រួសារខ្លះពីមុន ហើយខ្ញុំសង្ឃឹមថានឹងអាចវិលត្រឡប់ទៅវិញឆាប់ៗនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់អ្នកទាំងអស់គ្នា ចំពោះការស្រឡាញ់និងការគាំទ្រដែលខ្ញុំបានទទួលពីអ្នកគ្រប់គ្នា។ ហើយចងចាំថា ត្រូវមានមោទនភាពជានិច្ចចំពោះថាអ្នកជានរណា”៕


ប្រែសម្រួល៖ Vann Vann
ប្រភព៖ Facebook
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


