Connect with us

កីឡា

ហ្វេនៗរង់ចាំយូរហើយ! ទីបំផុត Man Utd បញ្ចេញរូបថត Ronaldo ពាក់ឈុតថ្មីជាលើកដំបូង

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United បានបញ្ចេញរូបថតរបស់កីឡាករ Cristiano Ronaldo ដោយពាក់ឈុតក្នុងដីថ្មីរបស់ក្លិប បន្ទាប់ពីការវិលត្រឡប់មកកាន់ទឹកដី Old Trafford។

The club have given fans the images they've been waiting for after Ronaldo's dramatic return
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិបបិសាចក្រហម បានសម្រេចពីការផ្ទេរសឹងមិនគួរឲ្យជឿកាលពីព្រឹកថ្ងៃអង្គារ ដោយម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យា ៣៨៥,០០០ ផោនក្នុងមួយសប្តាហ៍រយៈពេលពីរឆ្នាំនៅទឹកដី Old Trafford ជាមួយនឹងជម្រើសក្នុងការលេងរហូតដល់គាត់មានអាយុ ៣៩ ឆ្នាំបន្ទាប់ពីចាកចេញពីក្លិបសេះបង្កង់ Juventus។

Ronaldo បានចាកចេញពី Man Utd ក្នុងឆ្នាំ ២០០៩ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ៨០ លានផោនផ្ទេរទៅក្លិបអធិរាជស Real Madrid។ Ronaldo បានឈ្នះជើងឯកក្របខណ្ឌអេស្ប៉ាញ LaLiga ចំនួនពីរលើកនិងពានរង្វាន់ Champions League បួនលើក។

Ronaldo departed United in 2009 in an £80m transfer to Real Madrid but has now returned

ឥឡូវនេះ ក្លិប Man Utd បានផ្តល់ឲ្យអ្នកគាំទ្រនូវរូបភាពដែលពួកគេបានរង់ចាំជាយូរមកហើយ។ វាជារូបថតចំនួន ៦ សន្លឹកដែលបានបង្ហាញពីខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ​​ ពាក់ឈុតក្នុងដីថ្មីរបស់ក្លិប សម្រាប់រដូវកាល ២០២១-២២។

ទោះបីជាយ៉ាងណាក៏ដោយ ក្លិបមិនបានបញ្ជាក់ពីលេខថ្មីរបស់ Ronaldo ទេ ទោះបីជាគាត់ត្រូវបានគេរំពឹងថា នឹងពាក់អាវលេខ ៧ របស់ Edinson Cavani ក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ Ronaldo រៀប​រាប់ពីជីវិត​នៅ​ Juventus ពេល​ផ្លាស់​​ទៅ​ Man United វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម