កីឡា
U23 កម្ពុជា ចាញ់ U23 ជប៉ុន ០-៤ AFC U23 Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានចាញ់ម្ចាស់ផ្ទះយុវជនជប៉ុន ដោយលទ្ធផល 0-៤ មុននេះក្នុងប្រកួតបញ្ចប់ក្នុងពូល K របស់ខ្លួននៃយុទ្ធនាការណ៍ជម្រុះក្នុងពូលជើងឯកយុវជនទ្វីបអាស៊ី AFC U23 Asian Cup ឆ្នាំ២០២២។

វគ្គទី១ ម្ចាស់ផ្ទះជប៉ុនបានដាក់សម្ពាធខ្លាំងលើកម្ពុជា ប៉ុន្តែអាចទម្លាយសំណាញ់ទីរបស់កម្ពុជាបានតែ១គ្រាប់ប៉ុណ្ណោះតាមរយៈបាល់លើកចេញពីជ្រុងនៅដើមវគ្គ ហើយក៏បានស៊ុតជាច្រើនជើង ប៉ុន្តែត្រូវបានអ្នកចាំទីកម្ពុជាជួយសង្គ្រោះបាល់បានជាបន្តបន្ទាប់។ ចម្រាប់កម្ពុជាព្យាបាលលេងការពារ និងវាយបក ហើយក៏មានឱកាសទៅមុខទីរបស់ជប៉ុនពីរបីលើកដែរ ប៉ុន្តែពិបាកស៊ុតណាស់ពីព្រោះម្ចាស់ផ្ទះការពារបានល្អ។ យ៉ាងណានៅចុងម៉ោងវគ្គទី១នេះ កម្ពុជាស៊ុតចំគោលដៅបានម្តង មុនពេលជប៉ុនរកបាន១គ្រាប់ទៀតដើម្បីនាំមុខ ២-០។
នៅវគ្គទី២ ក្រុមយុវជនជប៉ុនមិនបន្ធូរដៃទេគឺសម្រុកកាន់ខ្លាំង ខណៈកម្ពុជាបានព្យាយាមវាយបក ប៉ុន្តែជប៉ុនដាក់គំនាបដោយមិនឲ្យកម្ពុជានាំបាល់ទៅកាន់តំបន់គ្រោះថ្នាក់បានស្រួលឡើយ។ វគ្គនេះជប៉ុនរកបាន២គ្រាប់ទៀតដើម្បីទទួលបានជ័យជម្នះដែលកម្ពុជាមិនអាចតដៃបានគឺ ៤-០។
លទ្ធផលនេះអាក្រក់ជាងកាលពីឆ្នាំ២០១៧ក្នុងពានរង្វាន់ និងវគ្គជម្រុះតាមពូលដូចគ្នានេះគឺកម្ពុជាចាញ់ជប៉ុន ២-០ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ដូច្នេះ កម្ពុជាបានចប់ភារកិច្ចក្នុងការប្រកួតជម្រុះក្នុងពូល K នេះហើយ ខណៈជប៉ុនត្រូវប្រកួតជាមួយហុងកុងនៅថ្ងៃទី២៨ ខែតុលាខាងមុខនេះ។ ដូច្នេះកម្ពុជាមានភាគរយតិចណាស់ក្នុងឱកាសឡើងទៅជុំផ្តាច់ព្រ័ត្រ ដោយសារនៅតាមពូលផ្សេងៗជាច្រើនប្រជែងក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតដែលត្រូវជ្រើសរើសយក៤ក្រុម។ សូមបញ្ជាក់ថា ពូលនេះមានតែ៣ក្រុមប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានដកខ្លួនចេញ៕
អត្ថបទ ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


