កីឡា
មណ្ឌលកីឡាហែលទឹកបាត់ដំបង តម្លៃជាង ២ លានដុល្លារ ដាក់ប្រើប្រាស់ជាផ្លូវការ
មណ្ឌលកីឡាហែលទឹកបាត់ដំបង ស្ថិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង បានបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា មណ្ឌលកីឡាហែលទឹកនេះសាងសង់លើផ្ទៃដីទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្នុងនោះរួមមាន៖ អាងទឹកសម្រាប់ប្រកួត អាងលោតទឹក អាងហែលកម្ដៅសាច់ដុំ ប៉មលោតទឹក អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំងបីទំហំ ១០ ម៉ែត្រ។

លោករដ្ឋមន្ត្រីបានបន្តថា មណ្ឌលកីឡាហែលទឹកនេះរួមមានកន្លែងអង្គុយទស្សនា បន្ទប់ម៉ាស៊ីនចម្រោះ បន្ទប់ឃ្លាំង បន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ទឹកកីឡាករកីឡាការិនី បន្ទប់ទឹកសាធារណៈ ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត អាគារពហុបំណង បន្ទប់ពិសេសសម្រាប់គណៈអធិបតី បន្ទប់បញ្ជាការប្រកួត បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់អាជ្ញាកណ្តាល កន្លែងសម្រាករយៈពេលខ្លី បន្ទប់ស្នាក់នៅសម្រាប់កីឡាករទាំងពីរភេទ បន្ទប់បរិភោគ និងចង្រ្កានចំអិនអាហារផងដែរ ដោយចំណាយថវិកាសរុបជាង ២ លានដុល្លារសហរដ្ឋអាមេរិក។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា មណ្ឌលកីឡាហែលទឹកបាត់ដំបង គឺជាសមទ្ធិផលថ្មីស្រឡាងមួយសម្រាប់ខេត្តបាត់ដំបង ដែលត្រូវបានសាងសង់ឡើងដើម្បីលើកកម្ពស់ឱ្យយុវជន កីឡាករ កីឡាការិនី ហ្វឹកហាត់ពង្រឹងសមត្ថភាពជំនាញកីឡាហែលទឹកដើម្បីឈានទៅការប្រកួតជាលក្ខណៈអន្តរជាតិ ទៅការប្រកួតដណ្តើមមេដាយ និងបង្ហាញឱ្យប្រទេសនៅលើសកលលោកស្គាល់ពីកម្ពុជាឱ្យកាន់តែច្បាស់។

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យមានការចូលរួមថែរក្សាទ្រព្យសម្បតិ្តទាំងនេះធ្វើយ៉ាងណា ឱ្យប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា មណ្ឌលហែលទឹកនេះ សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ចំណាយពេលសាងសង់ចំនួន ២៤ ខែ ចាប់ពីពាក់កណ្តាលខែសីហា ឆ្នាំ ២០១៩ រហូត ដល់ចុងខែកញ្ញា ឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


