កីឡា
មកដឹងពានរង្វាន់ Finalissima 2022 ដែលកំពុងទទួលការចាប់អារម្មណ៍ និងត្រៀមប្រកួតយប់នេះ
នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ម៉ោងនៅកម្ពុជា ការប្រកួតបាល់ទាត់អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍មួយនឹងកើតឡើង គឺជាការជួបគ្នារវាង អ៊ីតាលី ជាមួយនឹង អាហ្សង់ទីន និងត្រូវបានគេឱ្យឈ្មោះថា ‘The 2022 Finalissima’។

តើពានរង្វាន់ Finalissima គឺជាអ្វី? ការប្រកួត ‘The 2022 Finalissima’ ឆ្នាំ២០២២ គឺជាពានរង្វាន់ដែលរួមបញ្ចូលគ្នារវាងសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបពីរ ‘CONMEBOL-UEFA Cup of Champions’ ដែលជាការប្រកួតបាល់ទាត់រវាងអ្នកឈ្នះជើងឯកនៅទ្វីបអាមេរិកខាងត្បូង និងក្រុមឈ្នះជើងឯកទ្វីបអឺរ៉ុប ដោយព្រមព្រៀងគ្នា បន្ទាប់ពី UEFA និង CONMEBOL បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាថ្មី និងបន្តទៀត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ វានឹងក្លាយជាការប្រកួតលើកទី៣ សម្រាប់ព្រឹត្តិការណ៍នេះ។

សម្រាប់ឆ្នាំនេះ ការប្រកួតនឹងមានក្រុមជម្រើសជាតិអ៊ីតាលី ដែលឈ្នះពានរង្វាន់ UEFA Euro 2020 (ប្រារព្ធធ្វើឡើងក្នុងឆ្នាំ២០២១) និងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាអ្នកឈ្នះពានរង្វាន់ Copa América ឆ្នាំ២០២១។ វានឹងត្រូវលេងនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស វេលាម៉ោង ១:៤៥នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២ ម៉ោងនៅកម្ពុជា។
តើ Finalissima ដំណើរការយ៉ាងដូចម្តេច? Finalissima នឹងក្លាយជាការប្រកួតមួយគូដែលលេង ៩០នាទី។ មិនមានម៉ោងបន្ថែមទេ ដូច្នេះប្រសិនបើការប្រកួតស្មើនៅចុងបញ្ចប់ នោះវានឹងឈានទៅដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី។
ការប្រកួតនេះគឺជាផ្នែកមួយនៃការពង្រីកកិច្ចសហប្រតិបត្តិការរវាង UEFA និង CONMEBOL ដែលជាពិសេសរួមមានបាល់ទាត់នារី ហ្វូតសាល និងយុវជន ការផ្លាស់ប្តូរអាជ្ញាកណ្តាល ក៏ដូចជាគម្រោងបណ្តុះបណ្តាលបច្ចេកទេសផងដែរ។

គួរដឹងដែរថា ពានរង្វាន់នេះធ្លាប់បានធ្វើឡើងចំនួន ២ដងរួចមកហើយដោយដំបូងមានឈ្មោះថា Artemino Franchi Cup ពោលគឺលើកដំបូងធ្វើឡើងកាលពីឆ្នាំ១៩៨៥ កាលនោះ បារាំង បានយកឈ្នះ អ៊ុយរាហ្គាយ ២-០។ និងលើកទី២ នៅឆ្នាំ១៩៩៣ អាហ្សង់ទីន បានយកឈ្នះ ដាណឺម៉ាក ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ៥-៤ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងរយៈពេល ៩០នាទីពេញ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


