Connect with us

កីឡា

អ្នកគាំទ្រសិង្ហបុរី រិះគន់ខ្លាំងៗក្រោយប្រទេសកំណើតខ្លួនចាញ់កម្ពុជា ក្នុងពាន AFF U-19 Championship

បានផុស

នៅ

អ្នកគាំទ្រក្រុម U-19 សិង្ហបុរី បានរិះគន់ខ្លាំងៗក្រោយប្រទេសកំណើតរបស់ខ្លួនប្រកួតចាញ់ U-19 កម្ពុជា ក្នុងពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ ឆ្នាំ អាស៊ាន (AFF U-19 Boys Championship 2022) លទ្ធផល ០-១ កាលពី​ល្ងាច​ថ្ងៃទី​ ០៣ ខែកក្កដាម្សិលមិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការរិះគន់​នេះ​ បន្ទាប់ពី​មើលឃើញថា ​ទម្រង់​លេង​របស់​ក្រុម U-19 សិង្ហ​បុរី ហាក់​ខុសពី​ការរំពឹងទុក ជា​ពិសេស​ចំពេល​ដែល​គេ​គិតថា ​ក្រុម​របស់ខ្លួន អាច​យកឈ្នះ​លើ​កម្ពុជា ដោយសារ​កត្តា​កាយសម្បទា ក៏ដូចជា​កត្តា​អភិវឌ្ឍន៍​ដែល​គិតថា ​មានប្រៀប​ជាង​តាំងពីដើម និង​កត្តា​ប្រវត្តិសាស្ត្រ​ដែល​ភាគច្រើន សិង្ហ​បុរី តែងតែ​ឈ្នះ កម្ពុជា មិន​ថា​ឈុត​យុវជន ឬ​ឈុត​ធំ​។​

​អ្នកគាំទ្រ​បាន​សរសេរ​អារម្មណ៍ ក៏ដូចជា​រិះគន់​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​សិង្ហ​បុរី​ថា​៖ «​យើង​គួរតែ​ចាញ់ ០-១ ទល់នឹង​ក្រុម​ដូចជា​ថៃ ឬក៏​វៀតណាម មិនមែន​កម្ពុជា​ឡើយ​។ ហើយនឹង​ឈ្នះ​ក្រុម​ដទៃទៀត​នៅក្នុង​តំបន់ វា​មិន​ពិបាក​ក្នុងការ​ស្នើសុំ​នោះទេ​។ ការ​ចាញ់​កម្ពុជា មិនមែន​អ្វីដែល​គួរ​ឱ្យមាន​មោទកភាព​ទេ​។​» អ្នកគាំទ្រ​ម្នាក់ទៀត​បានសរសេរថា​៖ «​ខណៈពេលដែល​កម្ពុជា មាន​គ្រូបង្វឹក​មកពី​ជប៉ុន​ជួយ​បង្ហាត់​ដល់​ក្រុមយុវជន​ស្ទើរ​គ្រប់​ឈុត យើង​វិញ​មាន​ត្រឹម​គ្រូបង្វឹក​ដែល​យើង​មិនដែល​ស្គាល់ ហើយ​ជា​គ្រូបង្វឹក​ក្នុងស្រុក​ទៀត​។ ក្នុងដំណាក់កាល​ថ្នាល​បែបនេះ​គួរណា​តែមាន​គ្រូបង្វឹក​ដែលមាន​បទពិសោធន៍​ខ្ពស់​។​»

​អ្នកគាំទ្រ​មួយចំនួនទៀត ​ក៏បាន​ដាក់​កំហុស​ទៅលើ​គ្រូបង្វឹក ដោយ​គេ​បាន​និយាយថា​៖ «​កីឡាករ​បាន​លេង​អស់ពី​លទ្ធភាព​ហើយ ប៉ុន្តែ​គេ​ចាញ់​ដោយសារ​គ្រូបង្វឹក​។​» «​យើង​ពិតជា​ត្រូវការ​ការផ្លាស់ប្ដូរ​គ្រូបង្វឹក U19s។​»

​គួរ​រំ​ឮ​កថា កីឡាករ សុវណ្ណ ដូ​ណា ក្លាយជា​កីឡាករ​ស៊ុត​ចូល​ឱ្យ​កម្ពុជា យកឈ្នះ សិង្ហ​បុរី ០-១ គ្រា​ដែល​ការប្រកួត​នេះ​ក៏មាន​ភាពស្វិតស្វាញ​ផងដែរ ជាមួយនឹង​ឱកាស​ទាត់​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​កម្ពុជា ហាក់​ធ្វើ​បានល្អ​ជាង​។

U-19 សិង្ហ​បុរី ឈរ​នៅ​លេខ​ ៤ ក្នុង​ពូ​ល B មាន ០​ពិន្ទុ ហើយ​ប្រកួត​បន្ទាប់​គេ​នឹងត្រូវ​ជួប U-19 ទី​ម័​រ​ខាងកើត ដែល​ទើបតែ​ចាញ់​ឡាវ នៅ​ថ្ងៃទី​ ០៥ ខែកក្កដា ខាងមុខ ផងដែរ​៕

​អត្ថបទ​៖ ណា​រ៉ុង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម