Connect with us

កីឡា

ប្រធាន​ក្រុម​ជម្រើស​ជាតិ សឿ​យ វិសាល ប្តេជ្ញា​ចិត្តចង់​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ទល់នឹង​បង់​ក្លា​ដែ​ស

បានផុស

នៅ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែស នា​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ស្អែក​នេះ ខណៈ​សមាជិក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ កីឡាករ សឿ​យ វិសាល បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រកួត និង​ដាក់​ការប្តេជ្ញា​ចិត្តជា​ក្រុម​ចង់រក​គ្រាប់​បាល់​ឱ្យបាន​ច្រើន​។​

​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត​មាន​មុន​ការប្រកួត​មកដល់ សឿ​យ វិសាល បាន​និយាយ​ដូច្នេះ​ថា «​សម្រាប់​ចំណាប់អារម្មណ៍​របស់ខ្ញុំ នៅ​ការប្រកួត​ថ្ងៃស្អែក​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ​ជា​ការ​ប្រកួត​មួយ​ដែល​ល្អ​សម្រាប់​ក្រុម​របស់​ពួក​យើង ហើយ​ពួកយើង​នឹង​គិតថា​ការប្រកួត​ថ្ងៃស្អែក​នេះ នឹង​ប្តេជ្ញាចិត្ត និង​ប្រឹងប្រែង​លេង​ឱ្យ​អស់ពី​សមត្ថភាព ហើយនឹង​ឆន្ទៈ ហើយ​ពួក​យើង​នឹង​ប្រឹងប្រែង​រក​គ្រាប់​បាល់​ឱ្យបាន​ច្រើន តាម​សមត្ថភាព​ដែល​ពួក​យើង​មានឱកាស​ធ្វើ​។​»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​ក្រុម​បង់​ក្លា​ដែ​ស​ជា​ក្រុម​មួយ​ដែល​ពួកយើង​មិន​អាច​មើលស្រាល​បាន ព្រោះថា ​ពួកគេ​ក៏មាន​របៀប​លេង​របស់​ពួកគេ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ហើយ​នឹងមាន​ចំណុច​ល្អៗ​ច្រើន​។ សម្រាប់​ពួក​យើង​វិញ​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ការ​លេង​ជាមួយ​ពួកគេ​នៅ​ស​ថ្ងៃស្អែក​នេះ ដូចជា​កីឡាករ​ចំណូល​ថ្មីៗ​ច្រើន ខ្ញុំ​ជឿជាក់ថា​ពួកគាត់​នឹងធ្វើ​បានល្អ​នៅ​ថ្ងៃស្អែក ហើយ​នឹងមាន​មោទកភាព​សម្រាប់​ពួកគាត់​ដែល​បាន​បង្ហាញ​ខ្លួន និង​មានឱកាស​ជាប់​លើក​នេះ ដោយសារ​តែ​ការ​ខំ​ប្រឹងប្រែង​របស់​ពួកគាត់​។​» ប្រធាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ដដែល​រូប​នេះ​បាន​បន្ត​។

សូម​បញ្ជាក់​ថា ការប្រកួត​រវាង កម្ពុជា ជាមួយ បង់​ក្លា​ដែ​ស នា​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ៍ទូរទស្សន៍ BTV News ផងដែរ​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម