កីឡា
លោក Conor Nestor និយាយពីទម្រង់លេងរបស់ ជូ ស៊ិនទី ក្នុងពាន AFC U-20 ដែលទើបបញ្ចប់
ក្រុម U-20 កម្ពុជាបានបញ្ចប់ការប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២០ឆ្នាំអាស៊ី (AFC U-20 Asian Cup 2022) កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា កន្លងទៅថ្មីៗ ដោយមិនអាចឆ្លងផុតទៅជុំបន្ទាប់ឡើយ។

ស្ថិតក្នុងពូល I ដែលមាន ៤ក្រុម រួមជាមួយម្ចាស់ផ្ទះតាជីគីស្ថាន លីបង់ សិង្ហបុរី កម្ពុជា ប្រកួត ៣ដង ស្មើ១ និងចាញ់២ មាន ១ពិន្ទុស្ថិតនៅបាតតារាង។ យ៉ាងណាមិញ ក្រុមហាល់បង្ហាញទម្រង់លេងបានល្អ ជាមួយនឹងកីឡាករម្នាក់របស់ព្រះខ័នរាជស្វាយម្នាក់ក៏បានបង្ហាញរាល់គ្រប់ការប្រកួតផងដែរ គឺ ជូ ស៊ិនទី។
លោក Conor Nestor គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង បានសរសើរដល់ក្រុមក៏ដូចជាការដឹកនាំរបស់លោក Koji គ្រូ U-20 កម្ពុជា។
លោក Conor Nestor ថ្លែងថា «ទីមួយ ខ្ញុំតែងតែគោរពការដឹកនាំរបស់លោក Koji ដូចដែលគាត់បានបង្ហាញនាពេលកន្លងមក គាត់ដឹងយ៉ាងច្បាស់ពីរបៀបអភិវឌ្ឍកីឡាករវ័យក្មេង និងរបៀបឈ្នះការប្រកួតធំៗផងដែរ»។

«សម្រាប់ស៊ិនទី យើងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់គាត់ ប៉ុន្តែក៏បារម្ភអំពីចំនួននាទីដែលគាត់លេងផងដែរ។ ការលេង ៩០នាទីរៀងរាល់ ២ ថ្ងៃធ្វើឱ្យមានហានិភ័យខ្ពស់នៃការរងរបួស។
នេះជាក្តីបារម្ភដ៏ធំរបស់ខ្ញុំ ពេលឃើញគាត់លេងខ្លាំងប៉ុណ្ណា ព្រោះបើយើងចង់ឱ្យក្រុមយុវជនកម្ពុជាទទួលបានជោគជ័យច្រើនឆ្នាំទៅមុខទៀត យើងត្រូវការពារកីឡាករវ័យក្មេងរបស់ខ្លួន។» លោក Conor កោតសរសើរពីស៊ិនទី ក៏ដូចជាក្ដីព្រួយបារម្ភខ្លះៗអំពីបញ្ហារបួស។
គួររំលឹកថានៅឆ្នាំ២០២១ ស៊ិនទី លេងបាន ១៦ដងសម្រាប់ស្វាយរៀង ហើយឆ្នាំនេះគេលេងបាន ២២ ដងហើយ។ «ពិតណាស់យើងមិនភ្ញាក់ផ្អើលទេដែលគាត់ធ្វើបានល្អ។» លោក Conor បានសង្កត់ធ្ងន់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


