កីឡា
លោក Conor បានបញ្ចេញមតិជាអង់គ្លេស ចាក់ដោត ដោយចម្ងល់ ហេតុអ្វីថៃមិនចង់ឲ្យភាគីទី ៣ ជួយសម្រុះសម្រួល
គ្រូបង្វឹករបស់ក្លិបបាល់ទាត់ បឹងកេត លោក Conor Nestor បានបញ្ចេញសំណេរមួយជាភាសា អង់គ្លេស យ៉ាងចាក់ដោត នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អំពីបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា និង ថៃ។

បញ្ហាព្រំដែនរវាងកម្ពុជា និង ថៃ នៅតែបន្តឡើងកម្តៅខ្លាំងគិតត្រឹមថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៥ ។ យ៉ាងណា បន្ទាប់ពីមានជម្លោះនេះកើតឡើង ថៃ បានប្រកាសប្រាប់អន្តរជាតិ ថា កម្ពុជាជាអ្នកចាប់ផ្តើមសង្គ្រាមមុន។ ចំណែក កម្ពុជា វិញបានឈរលើភាពត្រឹមត្រូវ ដោយអះអាងថា ថៃគឺជាអ្នកចាប់ផ្តើមសង្គ្រាមនេះមុន។
ដកស្រង់សំណេរដើមរបស់ បុរសសញ្ជាតិ អៀរឡង់ វ័យ ៤១ ដែលបកប្រែពីភាសា អង់គ្លេស មកខេមរភាសាបានឱ្យដឹងថា៖ «…អ្នកនិយាយថាអ្នកចង់បានសន្តិភាព នេះជាអ្វីដែលរដ្ឋាភិបាលថៃកំពុងនិយាយ ហេតុអ្វីបានជាអ្នកបដិសេធការសម្រុះសម្រួល ហើយបែរជាសុំកិច្ចព្រមព្រៀងទ្វេភាគីជំនួសវិញ? បើកម្ពុជាចាប់ផ្តើមមានជម្លោះដូចរដ្ឋាភិបាលថៃនិយាយពិតមែន ហេតុអ្វីបានជាអ្នកទុកចិត្តក្នុងកិច្ចព្រមព្រៀងទ្វេភាគីទៅវិញ? នៅពេលការជឿទុកចិត្តត្រូវបានអស់សេចក្តីទុកចិត្ត ការសម្របសម្រួលគឺតែងតែត្រូវការ ប៉ុន្តែនៅពេលដែលអ្នកជាអ្នកឈ្លានពាន ការសម្របសម្រួលគឺជាការគំរាមកំហែងដល់គោលដៅចុងក្រោយរបស់អ្នក។ ខ្ញុំសង្ឃឹមថា សារព័ត៌មានអន្តរជាតិចាប់ផ្តើមឃើញអ្វីច្បាស់ កម្ពុជាជ្រើសរើសសន្តិភាព សុំបទឈប់បាញ់ និងទទួលយកការសម្រុះសម្រួល តែថៃបដិសេធ។ កម្ពុជាទទួលយកច្បាប់ក្នុងសំណុំរឿងតុលាការយុត្តិធម៌អន្តរជាតិ តែថៃមិនព្រម»។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Conor Nestor បានបញ្ចេញមតិជាភាសាអង់គ្លេស ប្រាប់ទៅអ្នកគាំទ្ររបស់លោក ជាពិសេសមិត្តៗរបស់លោកជាជនបរទេសយ៉ាងដូច្នេះថា នៅក្នុងកាលៈទេសៈនេះ វាជាពេលមួយ ដែលពិបាកបែងចែក ថាព័ត៌មានណាពិត ឬមិនពិត។ ប៉ុន្តែបើផ្អែកលើហេតុផល តាមដែលថៃនិយាយថា កម្ពុជា ពិតជាអ្នកចាប់ផ្តើមសង្រាមមុនពិតមែន ចុះហេតុអ្វីបានជាថៃមិនព្រមទទួលយកការសម្របសម្រួល ហើយបែទទូចស្នើសុំការចរចាជាលក្ខណៈទ្វេភាគីទៅវិញ។ ជាមួយគ្នានេះលោកសង្ឃឹមថា សារព័ត៌មានអន្តរជាតិចាប់ផ្តើមមើលឃើញពីអ្វីដែលជាការពិត ដោយកម្ពុជាជ្រើសរើសសន្តិភាព សុំបទឈប់បាញ់ និងទទួលយកការសម្រុះសម្រួល ប៉ុន្តែថៃទៅវិញទេ ដែលតែងតែមិនព្រម។
គួរឱ្យដឹងថា ក្រៅពីលោក Conor Nestor ក៏មានកីឡាករបរទេសមួយចំនួន ដែលកំពុងប្រកបអាជីពនៅកម្ពុជា ដូចជាខ្សែប្រយុទ្ធស្លាបរបស់ វិសាខា Jung-bin Park និងខ្សែការពាររបស់ ភ្នំពេញក្រោន កីឡាករ Yi Young Park បានបញ្ចេញប្រត្តិកម្មលើរឿងនេះផងដែរ៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


