កីឡា
លោក Conor Nestor ចាត់ទុកសមិទ្ធផលរបស់ ព្រះខ័នរាជស្វាយរៀង នឹងធ្វើឲ្យយុវជនកម្ពុជាកាន់តែមានជំនឿចិត្ត
លោក Conor Nestor គ្រូបង្វឹកក្លិប បឹងកេត បានចាត់ទុកការសម្រេចបានលទ្ធផលដ៏ល្អឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League របស់ក្លិប ព្រះខ័នរាជស្វាយរៀង នឹងផ្តល់ឲ្យយុវជនកម្ពុជាជំនាន់ក្រោយកាន់តែមានជំនឿចិត្តលើបាល់ទាត់។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» លោក Conor Nestor បានលើកឡើងថា ឥឡូវនេះ វាជាពេលវេលាដ៏រីករាយពិតប្រាកដ សម្រាប់ក្លិបព្រះខ័នរាជស្វាយរៀង អ្នកគាំទ្រទាំងអស់ និងអ្នកខេត្តស្វាយរៀង ប៉ុន្តែក៏សម្រាប់បាល់ទាត់កម្ពុជាទាំងមូល។ វាជាពេលវេលាដ៏មានសក្តានុពលនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា។ អ្នកគាំទ្រ ប្រជាជនកម្ពុជា គ្រប់ ក្លិបទាំងអស់ស្ថិតនៅពីក្រោយព្រះខ័នរាជស្វាយរៀងនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់លំដាប់អាស៊ី ពីព្រោះវារឿងល្អសម្រាប់បាល់ទាត់កម្ពុជា។
លោកមានប្រសាសន៍ថា ៖«ប្រសិនបើ ព្រះខ័នរាជស្វាយរៀងឈ្នះជើងឯក នោះនឹងជួយដល់ក្មេងប្រុស ក្មេងស្រីជំនាន់ក្រោយឲ្យជឿជាក់ថា ពួកគេក៏អាចមានលទ្ធភាពទទួលបានជោគជ័យដូចនេះដែរនៅថ្ងៃក្រោយ»។

លោកបានបន្តថា ៖«វាតែងតែមានសារសំខាន់បំផុត យើងមើលទៅដូចជា World Cup ប្រទេសណាឈ្នះជើងឯកម្តងហើយ ជាទូទៅអាចឈ្នះបន្តទៀត។ អ្វីមួយដែលទទួលបានជោគជ័យលើកទី១ហើយ វាគឺជាការបង្កើតកេរដំណែលសម្រាប់ប្រទេសជាតិឲ្យមានការជឿជាក់ទៅថ្ងៃក្រោយ។ ហេតុអ្វីបានជាពេលនេះគឺជាពេលវេលាដ៏មានសារសំខាន់បំផុត ពីព្រោះប្រសិនបើ ពួកគេឈ្នះជើងឯក អីចឹងជោគជ័យនេះនឹងផ្តល់ឲ្យយុវជនកម្ពុជាជំនាន់ក្រោយស្រឡាញ់បាល់ទាត់កាន់តែខ្លាំង»។
លោក Conor Nestor ដែលជាគ្រូបង្វឹកដែលមានបទពិសោធច្រើននៅកម្ពុជាបានរៀបរាប់ថា ៥ទៅ៦ឆ្នាំចុងក្រោយនេះ បាល់ទាត់កម្ពុជាមានការវិវត្តទៅមុខគួរឲ្យកត់សំគាល់។ ទាំងនោះគឺជាគុណផលនៃការប្រកួតរបស់ក្លិបទាំងអស់។ ឧទាហរណ៍ ភ្នំពេញក្រោន ប្រកួតឈ្នះក្រុមអូស្ត្រាលីក្នុងពានរង្វាន់ AFC Cup ។ លោក Oleg គ្រូបង្វឹកភ្នំពេញក្រោន បានរួមចំណែកបង្កើនកម្រិតគុណភាពបាល់ទាត់កម្ពុជារួចហើយ។ បន្ទាប់មកលោកគ្រូ Pep បានចូលមកគឺកំពុងធ្វើឲ្យបាល់ទាត់រីកចម្រើនជាមួយក្លិបព្រះខ័នរាជស្វាយរៀង ហើយលោកបាននាំទៅកាន់មួយកម្រិតទាំងគុណភាពក្លិប និងកីឡាករ។

លោកបន្ថែមថា ៖«ព្រះខ័នរាជស្វាយរៀងបានឈ្នះពាន៣ផ្សេងគ្នាកាលពីរដូវកាលមុន។ វាអាចទៅរួចដែលពួកគេអាចបន្តឈ្នះទៀត តែខ្ញុំសង្ឃឹមថា ពួកគេមិនឈ្នះពានសម្តេចតេជោឆ្នាំនេះទេ ពីព្រោះខ្ញុំសង្ឃឹមបឹងកេតឈ្នះវិញ។ ប៉ុន្តែអ្វីៗ វាបង្ហាញពីភាពស្ថិតស្ថេរ និងកម្រិតដ៏ខ្ពស់ជាក់លាក់ ខ្ញុំគិតថា វាត្រូវការរួមបញ្ចូលគ្នារវាងកីឡាករក្នុងស្រុក និងកីឡាករបរទេសទើបអាចសម្រេចបានលទ្ធផល»។
ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមកម្ពុជាទី២បានឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League បន្ទាប់ពីភ្នំពេញក្រោនធ្លាប់បានឡើងកាលពីឆ្នាំ២០១១ ប៉ុន្តែជាក្រុមកម្ពុជាទី១នាំការប្រកួតវគ្គផ្តាច់ព្រ័ត្រមកទឹកដីកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


