កីឡា
លោក Conor សម្លឹងឃើញភាពខ្លាំងរបស់ក្រុមបាល់ទាត់នារីកម្ពុជា
គ្រូបង្គោលថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា លោក Conor Nestor បានមើលឃើញពីសក្តានុពលធំមួយរបស់បាល់ទាត់នារីកម្ពុជា គឺការមានលីគប្រកួតត្រឹមត្រូវ ស្របពេលប្រទេសមួយចំនួន គឺមិនទាន់មានលីគនារីផង។

ពាក់ព័ន្ធនឹងរឿងខាងលើ គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៤១ ឆ្នាំ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃ អង្គារ៍ ទី ២៤ ខែ មិថុនា ឆ្នាំ ២០២៥ មុនការប្រកួតមិត្តភាពរវាងក្រុមនារី កម្ពុជា ទល់នឹងក្រុមនារី ហ្គាំ ថា៖ «ដូចខ្ញុំបាននិយាយពីដើមមកអ៊ីចឹង ខ្ញុំមកដឹកនាំក្រុមនេះ គឺដោយសារខ្ញុំមានសេចក្តីជឿជាក់លើកីឡាការិនីកម្ពុជា ក៏ដូចជាគ្រូជំនួយលោក ឃួន ឡាបូរ៉ាវី។… ដូចយើងឃើញហើយ ក្រុមនារីកម្ពុជាធ្វើបានល្អនៅក្នុងការប្រកួត AFF Women’s Cup កាលពីឆ្នាំមុន…»។

ថ្វីដ្បិត កម្ពុជា ទើបតែមានលីគនារី នាប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែន ប៉ុន្តែនៅលើឆាកអន្តរជាតិ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ចេញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ទោះពុំទាន់បានទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរក៏ដោយ។ ជាក់ស្តែងដូចនៅក្នុងពាន AFF Women’s Cup ឆ្នាំ ២០២៤ កម្ពុជា បានឈរនៅកំពូលតារាងក្នុងពូល A ដោយឆ្លងផុតវគ្គចែកពូល ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថែមទៀត ប៉ុន្តែចុងក្រោយបានបរាជ័យក្រោមថ្វីជើងក្រុម ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-១។

លោក Conor បានមានប្រសាសន៍ទៀតថា៖ «ភាពខ្លាំងរបស់បាល់ទាត់នារីកម្ពុជា គឺកម្ពុជាមានលីគនារីអាជីព។ ប្រទេសមួយចំនួន គឺបានអភិវឌ្ឍអំពីបាល់ទាត់បុរសក៏ពិតមែន ប៉ុន្តែសម្រាប់បាល់ទាត់នារីវិញ គឺពុំទាន់មានលីគនារីអាជីពនៅឡើយទេ។ ចំណែកចំណុចខ្សោយវិញ គឺខ្ញុំចង់ឱ្យមានសកម្មភាពប្រកួតបន្ថែមទាំងបុរស និងនារី។ ហើយឪពុកម្តាយត្រូវជំរុញឱ្យកូនចូលរួមលេងបាល់ទាត់តាំងពីកម្រិតថ្នាល។ នេះវាគឺជារឿងសំខាន់»។
ភាពខ្លាំងរបស់បាល់ទាត់នារីកម្ពុជា គឺលោក Conor បានធ្វើការប្រៀបធៀប ដោយយកប្រទេស កម្ពុជា ធៀបជាមួយប្រទេសមួយចំនួន ដែលពុំទាន់មានលីគអាជីពប្រកួតត្រឹមត្រូវ។ ស្របពេល កម្ពុជា គឺមានការប្រកួតលីគជាផ្លូវការរួចទៅហើយ។ យ៉ាងណា បុរសសញ្ជាតិ អៀរឡង់ រូបនេះបានទទូចសុំឱ្យឪពុកម្តាយរបស់ក្មេងប្រុស ស្រី ក្នុងប្រទេស កម្ពុជា ត្រូវជម្រុញកូនៗបន្ថែម ដើម្បីឱ្យពួកគេមានសកម្មភាពជាមួយកីឡា និងចូលរួមហ្វឹកហាត់បាល់ទាត់តាំងពីកម្រិតតូចៗមក។

គួរឱ្យដឹងថា នៅថ្ងៃ ពុធ ទី ២៥ ខែ មិថុនា ស្អែកនេះ លោក Conor នឹងត្រូវដឹកនាំក្រុមបាល់ទាត់នារី កម្ពុជា ប្រកួតមិត្តភាពទល់នឹងក្រុម ហ្គាំ ដើម្បីត្រៀមលក្ខណៈមុនការប្រកួតជម្រុះពាន AFC Women’s Asian Cup ចាប់ពីថ្ងៃទី ២៩ ខែ មិថុនា ដល់ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


