កីឡា
លោក Conor Nestor សង្ឃឹម បឹងកេត ឈ្នះពានសម្តេចតេជោឆ្នាំនេះ
លោកគ្រូ Conor Nestor សង្ឃឹមក្លិបបាល់ទាត់ បឹងកេត ឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរដូវកាលនេះ បន្ទាប់ពីពួកគេបានអស់ឱកាសក្នុងលីគកំពូលកម្ពុជា។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» លោក Conor Nestor គ្រូបង្វឹកបឹងកេត បានលើកឡើងថា ៖«ព្រះខ័នរាជស្វាយរៀងឈ្នះពាន៣កាលពីរដូវកាលមុន។ វាអាចទៅរួចដែលពួកគេអាចឈ្នះបន្តទៀត ប៉ុន្តែតាមពិតទៅ ខ្ញុំសង្ឃឹមថា ពួកគេមិនឈ្នះពានសម្តេចតេជោឆ្នាំនេះទេ ពីព្រោះខ្ញុំសង្ឃឹមបឹងកេតឈ្នះវិញ។ យ៉ាងណា អ្វីៗមិនអាចមើលឃើញទេ វាត្រូវការនិរន្តរភាព និងគុណភាពខ្ពស់ជាក់លាក់។ ខ្ញុំគិតថា វាត្រូវការរួមបញ្ចូលគ្នារវាងកីឡាករក្នុងស្រុក និងបរទេស»។

បឹងកេត មិនទាន់បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោទេ ដោយត្រូវប្រកួតជើងទី២ ជាមួយ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែឧសភានេះ នៅទឹកដីខេត្តស្វាយរៀង ដើម្បីកាត់សេចក្តីថាតើក្រុមណាឡើងទៅវគ្គផ្តាច់ព្រ័ត្រជួប ភ្នំពេញក្រោន។ កាលពីជើងទី១ បឹងកេត បានចាញ់ ព្រះខ័នរាជស្វាយរៀង ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

បឹងកេត បានបង្ហាញគុណភាពលេងគួរឲ្យចាប់អារម្មណ៍នាប៉ុន្មានប្រកួតចុងក្រោយ ដោយកីឡាករក្នុងស្រុក និងកីឡាករបរទេសបានយល់ចិត្តគ្នាច្រើន។ ក្នុងរដូវកាលនេះ ពួកគេមានការផ្លាស់ប្តូរច្រើនមែនទែនទាំងកីឡាករ និងគ្រូបង្វឹក ប៉ុន្តែលទ្ធផលនៅតែមិនទាន់ល្អប្រសើរខ្លាំង។

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានសម្តេចតេជោ រដូវកាលនេះធ្វើនៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដោយសំបុត្រ ត្រូវបានបើកលក់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ សំបុត្រ ប្រភេទ A តម្លៃ ១៧,០០០រៀល មានឱកាសឈ្នះពានរង្វាន់រថយន្ត (១រង្វាន់) និងសំបុត្រ ប្រភេទ B តម្លៃ ១០,០០០រៀល មានឱកាសឈ្នះរង្វាន់ម៉ូតូ (៣រង្វាន់)៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


