កីឡា
គ្រូបង្វឹកបឹងកេតថា សម័យកាលកីឡាករ Idol នៅកម្ពុជា ចាប់ផ្តើមរសាត់បាត់ហើយ
លោក Conor Nestor បានចាត់ទុកការរួមកម្លាំងគ្នាជាធ្លុងមួយគឺជាផ្លូវឆ្ពោះទៅរកជោគជ័យ ប៉ុន្តែការចាត់ទុកកីឡាករពីរបីនាក់ជា Idols គ្មានបានផលអ្វីទេ។ ផ្ទុយទៅវិញ ជំនាន់ Idols ឥឡូវនេះនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមស្លាប់ហើយ។
ការលើកឡើងរបស់លោក Conor Nestor គ្រូបង្វឹកបឹងកេត បានកើតមានឡើងកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពីផេកមួយបានឡើងពីកីឡាករបរទេសរបស់ បឹងកេត ក្នុងសម័យកាលឆ្នាំ ២០១៨ បានក្លាយជាជំនាន់កីឡាករបរទេសដ៏ល្អ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក កីឡាករបរទេសរបស់ក្លិបមួយនេះមិនសូវល្អទេ។ ទើបតែរដូវកាលឆ្នាំ ២០២៦ មានកីឡាករបរទេសល្អលេចធ្លោគួរឲ្យចាប់អារម្មណ៍អាចចាត់ទុកជា Legends ប្រសិនបើបន្តនៅមួយឬពីរឆ្នាំទៀត។

លោក Conor Nestor បានលើកឡើងថា លោកយល់ពីភាពខ្លាំងរបស់ ក្រុមបឹងកេត កាលពីមុនមែន ហើយលោកពិតជាកោតសរសើរខ្លាំង ប៉ុន្តែអនាគតរបស់ក្រុមមិនមែនពឹងលើតារាឆ្នើម (Super Star) ទេ គឺដោយសារកីឡាបាល់ទាត់ខ្មែរផ្លាស់ប្តូរ។ អ្វីៗមិនអាចនៅដូចមុនទេ។ អនាគតរបស់ក្រុមដែលខ្លាំងបានគឺ សាមគ្គីគ្នា និងកម្រិតអាជីពខ្ពស់។
លោកបានលើកឡើងថា ៖«ប្រាប់ខ្ញុំមើល៍ តើក្រុមបានឈ្នះជើងឯកទេតាំងពីឆ្នាំ ២០១៨ ដោយពឹងផ្អែកលើតារាឆ្នើម? គ្មានទេគឺសេរ៉ូ។ ខ្ញុំចង់ឲ្យអ្នកសារព័ត៌មាន និងអ្នកគាំទ្រដឹងថា យើងត្រូវការកីឡាករល្អដូចជា Charlie តែគន្លិះសំខាន់គឺអ្នករាល់គ្នារួបរួមគ្នា និងបំពេញការងាររបស់ពួកគេ។ ខ្ញុំសង្ឃឹមថា ជំនាន់កីឡាករជា Idol នៅកម្ពុជាចាប់ផ្តើមស្លាប់ហើយ ពីព្រោះជំនាន់ Idol នេះគ្មានបាននាំជោគជ័យអ្វីទេ ហើយមានតែកីឡាករអាជីពពិតប្រាកដទើបឈ្នះ»។

លោកបានបញ្ជាក់ថា កីឡាករ Charlie ពិតជារួមចំណែកដ៏សំខាន់ដល់ក្រុមមែនគឺលោកយល់ស្រប ១០០%។ គាត់ជាកីឡាករម្នាក់ដែលចង់ប្រើប្រាស់អាជីពរបស់ខ្លួនដើម្បីឲ្យមិត្តរួមក្រុមល្អ និងសម្រាប់ប្រជាជនខ្មែរក្នុងនាមគាត់ជា idol ម្នាក់។
មួយរយៈពេលចុងក្រោយ បឹងកេត ពិតជាធ្វើបានល្អមែនទែនដោយបានឈ្នះ ៣ ប្រកួតជាប់គ្នាគឺ ឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១, ឈ្នះ កងយោធពលខេមរភូមិន្ទ ៦-០ និងឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៣-១ ដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងពិន្ទុលីគកំពូលកម្ពុជា៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


