កីឡា
ថៃម្នាក់នេះឌឺពេក! ធន់ មករា សម្រុកវ៉ៃផ្តាច់ទឹកទី៣យប់មិញ
អ្នកប្រដាល់គុនខ្មែរ ធន់ មករា បានផ្តួលកីឡាករថៃ ទីឡេក ឆាងបានរ៉ាត ឲ្យសន្លប់ក្នុងទឹកទី៣សម្រាប់ការប្រកួតក្នុងកម្មវិធីប្រដាល់មិត្តភាពជាតិ និង អន្តរជាតិ ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ នៅសង្វៀនបាយ័ន ស្ទឹងមានជ័យកាលពីយប់មិញ។
ការប្រកួតនេះពិតជាធ្វើឲ្យអ្នកទស្សនាផ្ទាល់ចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេសកីឡាករថៃ ទីឡេក បានឌឺដងទៅកីឡាករម្ចាស់ផ្ទះកម្ពុជា។ បន្ទាប់ពីការប្រកួតចប់ទឹកទី១ កីឡាករថៃម្នាក់នេះក្រៅពីសម្រាកឲ្យមានកម្លាំង សម្រួលសាច់ដុំ និងពិសាទឹក រូបគេបានឆ្លៀតពេលបង្ហាញក្បាច់រាំលក្ខណៈឌឺដងទៅ ធន់ មករា ប៉ុន្តែក៏ជាផ្នែកមួយទាក់ទាញអ្នកទស្សនាផ្ទាល់ផងដែរ។ នៅពេលនោះ អ្នកគាំទ្របានស្រែកហ៊ោ និងទះដៃអបអរសាទររូបគេយ៉ាងខ្លាំង។
ឃើញបែបនេះ ចូលទឹកទី២ភ្លាម ធន់ មករា បានចាប់ផ្តើមធ្វើការវ៉ៃសម្រុកតែម្តង។ កីឡាករកម្ពុជារូបនេះបានសម្រុកចូលចេញវ៉ៃកណ្តាប់ដៃ និងកែងផ្ទួនៗ ប៉ុន្តែ ទីឡេក ការពារបាន និងគេចផុតរហូតនៅទឹកទី២។
ការប្រកួតឈានចូលទឹកទី៣ ធន់ មករា រឹតតែសម្រុកចូលវ៉ៃខ្លាំងជាងទឹកទី២ទៀត។ រូបគេបានប្រើកណ្តាប់ដៃម៉ាត់ពីលើពីក្រោមផ្ទួនៗ និងវាយកែងបន្តបន្ទាប់។ ទីបំផុត ទីឡេក ដួលលុតជង្គង់ស្រឹប បន្ទាប់ពីត្រូវក្បាលពោះ និងមុខច្រើន។ បើទោះជាអាជ្ញាកណ្តាលរាប់ដល់១០ក៏រូបគេមិនអាចទ្រាំទ្រឈរបន្តការប្រកួតបានទៀតឡើយ ដូច្នេះអាជ្ញាកណ្តាលបានបញ្ឈប់ការប្រកួតតែម្តង៕
ទស្សនារូបភាពជាច្រើនដូចខាងក្រោម
















អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


