កីឡា
Man United ឈ្នះ Spurs ២-០ យប់មិញ លោក Ten Hag ថា គួរតែបាន៣ ឬ៤គ្រាប់
បិសាចក្រហម Manchester United បានយកឈ្នះ Tottenham Hotspur នៅក្នុងផ្ទះរបស់ខ្លួនដោយលទ្ធផល ២-០ ក្នុងសប្តាហ៍ទី១០ នៃលីគកំពូលអង់គ្លេស ដើម្បីបាន៣ពិន្ទុបន្ថែមទៀតឈរលេខ៥ក្នុងតារាង។

២គ្រាប់របស់ Man United រកបានដោយខ្សែបម្រើទាំងពីរគឺ Fred នៅនាទីទី៤៧ និង Bruno Fernandes នៅនាទីទី៦៩ ហើយជាការប្រកួតដែលម្ចាស់ផ្ទះបង្ហាញទម្រង់លេងយ៉ាងល្អទាំងតំបន់ការពារ បម្រើ ប្រយុទ្ធ និងដាក់សម្ពាធខ្លាំង។

ក្រោយចប់ការប្រកួត លោក Erik Ten Hag អ្នកចាត់ការ Man United បាននិយាយថា ៖«យើងលេងពិតជាបានល្អដូចដែលយើងលេងជាមួយ Liverpool និង Arsenal តែនេះជាកីឡាដែលចាប់ផ្តើមពីដំបូងដល់ចប់ គឺយើងពិតជាធ្វើបានល្អ»។

«វាគឺជាទម្រង់លេងដ៏ល្អឥតខ្ចោះ។ យើងរកបាន២គ្រាប់ ប៉ុន្តែយើងគួរតែរកបាន៣ ឬ៤គ្រាប់»។ លោក Erik Ten Hag បានបន្ថែម៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


