Connect with us

កីឡា

At. Madrid ជួបកំណត់ត្រាអាក្រក់បំផុតមិនធ្លាប់មាន ខកខានលេងទាំង Europa League

បានផុស

នៅ

ក្លិប Atletico Madrid បាន​ធ្លាក់​ចេញពី​ពានរង្វាន់​ទ្វីប​អឺរ៉ុប​ទាំងស្រុង ខណៈ​ពួកគេ​បញ្ចប់​នៅ​បាត​តារាង នៃ​ពូល ក្នុង​ក្របខណ្ឌ UEFA Champions League របស់​ពួកគេ ជាមួយ​នឹង​បរាជ័យ​ក្នុង​ទឹកដី​របស់​ក្លិប FC Porto។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​របស់​លោក Diego Simeone ត្រូវ​បាន​អស់​ឱកាស​រួច​ហើយពី​ការប្រកួតប្រជែង​របស់​ក្លិប​កំពូល​របស់​ទ្វីប​អឺរ៉ុប តាំងពី​នៅសល់ ១ ប្រកួត​ចុងក្រោយ។

យប់មិញ​ក្រុម​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ​បាន​ទៅ Porto ដោយ​ដឹងថា ពួកគេ​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​ធានា​កៅអី​ដល់​ការប្រកួត​ក្នុង​ក្របខណ្ឌ UEFA Europa League វិញ ប៉ុន្តែ​បែរជា​បន្ត​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ភាគ​ខាងជើង​ព័រ​ទុយ​ហ្គា​ល់ គួបផ្សំ​នឹង​ក្រុម Leverkusen គេច​ផុត​ពី​ការ​ចាញ់ Club Brugge។

ដូច្នេះ​នាំ​ឲ្យ Atletico Madrid ឈរ​នៅ​បាត​តារាង ដោយ​រក​បាន​ត្រឹម ៥ ពិន្ទុ ពី​ការ​ប្រកួត ៦ លើក ខណៈ​ទាល់តែ​ចំណាត់ថ្នាក់​លេខ ៣ ទើបបាន​លេង​ក្របខណ្ឌ UEFA Europa League។

ជាមួយ​គ្នា​នេះ ក៏បាន​រក​ឃើញ ២ ក្រុម​បន្ថែម​ទៀត ដែល​បាន​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ផង​ដែរ គឺ Eintracht Frankfurt, Spur និង Porto។ សរុប​ពេលនេះ​រក​ឃើញ ១៤ ក្រុម​ហើយ បន្ទាប់ពី​ក្លិប Bayern Munich, Benfica, Chelsea, Club Brugge, Borussia Dortmund, Eintracht Frankfurt, Inter Milan, Liverpool, Manchester City, Napoli, PSG, Porto, Real Madrid និង Spur៕

លទ្ធផល​គូ​ដទៃ​ទៀត ៖

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

Cambodia Football Super Stars មិនទាន់ដល់ថ្ងៃប្រកួតផង ទទួលថវិកាជិត៤លានដុល្លារពី សប្បុរសជន តាមរយៈសម្ដេចតេជោ ជួយមន្ទីរពេទ្យគន្ធបុបា្ផ

ព័ត៌មានជាតិ២៧ នាទី មុន

លោក ម៉ែន អេង ដឹកនាំក្រុមការងារចុះពិនិត្យ ប្រឡាយ ស្រះទឹក អណ្តូងទឹក ជូនពលរដ្ឋនារដូវប្រាំង

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ប្រឈមការស៊ើបអង្កេតពាក់ព័ន្ធអំពើពុក​រលួយ

ព័ត៌មានជាតិ៥៥ នាទី មុន

អភិបាលខេត្តកំពង់ចាម នាំថវិកាជាង ៤២៣លានរៀល និងជិត១ម៉ឺនដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនធំៗចំនួន២០ នឹងផ្តល់ឱកាសការងារជាង៥ពាន់កន្លែង ក្នុងពិព័រណ៍ការងារ នាដើមខែក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម