កីឡា
អ្នកគាំទ្រ បារាំងនិងអូស្រ្តាលី វាយគ្នាប្រាវ ក្រោយចប់ការប្រកួត
ភាពរីករាយនៃការទស្សនាការប្រកួតបាល់ទាត់ពិភពលោកតាមរយៈអេក្រង់ដ៏ធំ ក្នុងទីក្រុង Melbourne បានប្រែក្លាយទៅជាអំពើហិង្សា នៅពេលអ្នកគាំទ្រកុងហ្គូរូអូស្រ្តាលី វាយតប់ ស្ដោះទឹកមាត់ គប់ដប និងកំប៉ុង ដាក់អ្នកគាំទ្រក្រុមមាន់គកបារាំង មួយក្រុមតូច ដែលអបអរជ័យជម្នះរបស់ពួកគេ។

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានសហព័ន្ធ កាលពីព្រឹកថ្ងៃពុធ សម្រាប់ការប្រកួតដំបូងរបស់អូស្រ្តាលី ជាមួយនឹងក្រុមការពារជើងឯកបារាំង នៅប្រទេសកាតា។

ដំបូងឡើយ ភាពសប្បាយរីករាយបានផ្ទុះឡើង ដោយសារតែក្រុមអូស្រ្តាលី រកបានមួយគ្រាប់មុននៅនាទីទី៦ មុនពេលបារាំងវាយបកនាំមុខវិញនៅតង់ទី១ ហើយស៊ុតបានដល់ ៤ ទល់នឹង ១នៅចុងបញ្ចប់ការប្រកួត។

ភាពវឹកវរបានកើតឡើងភ្លាមៗ បន្ទាប់ពីការប្រកួតបានបញ្ចប់នៅម៉ោង៨ព្រឹក ដោយវីដេអូនិងរូបថតដែលគេបង្ហោះព្រោងព្រាតក្នុងបណ្តាញសង្គម បានបង្ហាញពីហ្វេនបារាំង ត្រូវរងការវាយប្រហារដោយ ហ្វេនអូស្រ្តាលី។

ការប្រវាយប្រតប់ជាច្រើនលើក ក៏បានផ្ទុះឡើងនៅក្នុងហ្វូងមនុស្សផងដែរ ចំពេលមានសេចក្តីរាយការណ៍ថា ទង់ជាតិបារាំង ត្រូវបានគេចាប់ហែក។ វីដេអូក៏បានបង្ហាញពីការគប់ភ្លើងផងដែរ។
ក្រោយមក ភាពតានតឹងបានធូរស្រាលបន្តិច ខណៈហ្វូងមនុស្សបានបំបែកគ្នាដោយគ្មានការចាប់ខ្លួន។

អ្នកនាំពាក្យប៉ូលិសរដ្ឋ Victoria បានប្រាប់ Daily Mail Australia ថា “ប៉ូលិសមិនទាន់ទទួលបានពាក្យបណ្តឹងណាមួយទេ ប៉ុន្តែនឹងស៊ើបអង្កេតរបាយការណ៍ ទាក់ទងនឹងហេតុការណ៍នេះ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចាញ់ អារ៉ាប៊ីសាអូឌីត មែន តែ Messi បង្កើតកំណត់ត្រាបានមួយ កាលពីយប់មិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


