កីឡា
ចាញ់ អារ៉ាប៊ីសាអូឌីត មែន តែ Messi បង្កើតកំណត់ត្រាបានមួយ កាលពីយប់មិញ
កីឡាករ Lionel Messi បានបង្កើតកំណត់ត្រាមួយ ដោយក្លាយជាកីឡាករអាហ្សង់ទីនដំបូងគេ ដែលស៊ុតបញ្ចូលទីក្នុងការប្រកួត World Cup បួនលើកផ្សេងគ្នា។

Messi បានស៊ុតបាល់ពិន័យ១១ម៉ែត្របញ្ចូលទី ក្នុងជំនួបដែលតុងហ្គោអាហ្សង់ទីន ប្រកួតចាញ់ស្ទាំងបៃតង អារ៉ាប៊ីសាអូឌីត ២-១ នៅកីឡដ្ឋាន Lusail កាលពីយប់មិញ។
ខ្សែប្រយុទ្ធរបស់ក្លិបមហាសេដ្ឋី Paris Saint-Germain រូបនេះ ធ្លាប់បានស៊ុតបញ្ចូលទីកាលពី World Cup ឆ្នាំ២០០៦, ២០១៤និង២០១៨។

កំណត់ត្រានេះបានធ្វើឲ្យ Messi យកឈ្នះ Gabriel Batistuta ដែលស៊ុតបញ្ចូលទីក្នុងការប្រកួត World Cup ៣លើកនៅឆ្នាំ ១៩៩៤, ១៩៩៨, និង២០២២ និង Diego Maradona ដែលស៊ុតបញ្ចូលទីក្នុងការប្រកួត World Cup ឆ្នាំ១៩៨២, ១៩៨៦និង១៩៩៤។
ឯតទគ្គកម្មនេះធ្វើឲ្យ Messi តាមទាន់វីរបុរសប្រេស៊ីល Pele, កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo និងកីឡាករអាល្លឺម៉ង់ Uwe Seeler និង Miroslav Klose ដែលជាកីឡាករ អាចរកគ្រាប់បាល់បានក្នុងការប្រកួត World Cup បួនសម័យផ្សេងៗគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VOI
ចុចអាន៖ ស្តេចអារ៉ាប៊ីសាអូឌីត ប្រកាសឱ្យឈប់សម្រាកជាសាធារណៈ ១ថ្ងៃ បន្ទាប់ពីឈ្នះការប្រកួត World Cup លើអាហ្សង់ទីន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


