Connect with us

កីឡា

ប្រមុខប៉េតង់កម្ពុជា ផ្តល់អនុសាស្រ្ត៣ចំនុច ដល់កីឡាករ-កីឡាការិនី ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

បានផុស

នៅ

ការប្រកួតកីឡាប៊ូល និងប៉េតង់ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ទីលានកីឡាប៊ូល និងប៉េតង់ នៃពហុកីឡដ្ឋានជាតិ ។ ការប្រកួតបានធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បញ្ជាក់ថា ការប្រកួតកីឡាជាតិ ដែលប្រព្រឹត្តរៀងរាល់២ឆ្នាំម្ដង ក្រោមប្រធានបទ « មានសន្តិភាព មានការអភិវឌ្ឍវិស័យកីឡានិងកីឡាជនពិការ » មានគោលដៅសម្រួចទៅរកការកសាងផ្លូវដ៏រឹងមាំមួយឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍កីឡា SEA Games និងកីឡា ASEAN  Para Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ ដែលជាមោទកភាពជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងវិស័យកីឡារបស់កម្ពុជា។ 

កាប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃសមត្ថភាព និងគុណផលកីឡាកម្រិតខ្ពស់បំផុត ក្នុងគោលដៅជំរុញតម្លើងគុណផលកីឡា ផ្ដល់ឱកាសដល់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសដែលមានទាំងអាជ្ញាកណ្ដាល គណៈកម្មាការប្រកួតនានា បានអភិវឌ្ឍសមត្ថភាព និងស្វែងរកធនធានកីឡាករ កីឡាការិនី ដែលមានសសក្ដានុពលមកពីគ្រប់សម្ព័ន្ធ ក្លិបនានា ដើម្បីត្រៀមចូលរួមការប្រកួតផងដែរ។ 

ឯកឧត្តម សុខ សូកាន មានមោកទភាពដែលវិស័យកីឡាប៊ូល និងប៉េតង់ បានវិវត្តខ្លួនជាប្រភេទកីឡាមួយដែលមានសក្ដានុពល និងលេចធ្លោខ្លាំងរបស់កម្ពុជា ក៏បានកសាងនូវធនធានកីឡាករ កីឡាការិនី ព្រមទាំងធនធានមនុស្សឆ្នើមៗ ជាច្រើនរូប សម្រេចបាននូវជោគជ័យ និងកសាងស្នាដៃជាច្រើន ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតអន្តរជាតិ រួមចំណែកលើកស្ទួយកិត្យានុភាពជាតិទៅកាន់ពិភពលោក ជាមួយនឹងការដណ្តើបានមេដាយពីឆាកអន្តរជាតិសរុបចំនួន ៣៩៤គ្រឿង ។ 

ដើម្បីត្រៀមស៊ីហ្គេមប្រកបដោយជឿជាក់ ឯកឧត្តម សុខ សូកាន បានផ្ដល់អនុសាសន៍ចំនួន៣ចំណុច ៖

ទី១. ដូចប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងនៅថ្ងៃពិធីបើកការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការ  កសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលជាការរួមចំណែកបង្កើនមូលធនសង្គម និងការសម្រេចបាននូវសុខដុមនីយកម្មនៅក្នុងសង្គមជាតិ។ ទី២. សូមលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ទាំងអស់សូមបន្តពង្រឹងការហ្វឹកហាត់ប្រកបដោយគុណភាព គុណផល និងបច្ចេកទេស សេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌ ក្នុងការប្រកួត  ដើម្បីជាការវាស់ស្ទង់កម្រិតសមត្ថភាព ព្រមទាំងដកស្រង់បទពិសោធន៍ពីដៃគូប្រកួតរបស់ខ្លួន ក៏ដូចជាស្វែងយល់នូវចំណុចខ្វះខាតដែលយើងមាន ដើម្បីបន្តដុសខាត់សមត្ថភាពសម្រាប់ការប្រកួត នាពេលបន្តបន្ទាប់។ 

ទី៣. សូមលើកទឹកចិត្តដល់បងប្អូនកីឡាករ កីឡាការិនី និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុលជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ ដើម្បីរួមចំណែកក្នុងយុទ្ធនាការជាតិសម្រាប់ការប្រកួតកីឡាSEA Games និងASEAN PARA Games ឆ្នាំ២០២៣ រួមមាន៖ 

១- « ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខ យ៉ាងតិចប្រចាំជីវិត »   

២- « កីឡារស់នៅក្នុងសន្តិភាព »

និងចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធនាការ #BeyondTheGames ដែលមានមូលបទថា បេះដូងលោតក្នុងចង្វាក់តែមួយ ក្នុងការសាទរកម្ពុជាត្រៀមនឹងរៀបចំការប្រកួតកីឡា  ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៥ នាទី មុន

សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង

ព័ត៌មានជាតិ៣១ នាទី មុន

ក​.​ប​.​ប ចុះ​ពិសោធន៍​ផលិតផល​ត្រី​ប្រ​ម៉ា​ហើម​និង​ត្រីងៀត​គ្រប់​ប្រភេទ​នៅ​ស្រុក​ក្រគរ​រក​ពុំ​ឃើញ​មាន​សារ​ធាតុគីមី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ថាប័ន Miss Grand ថៃ ប្រកាសមិនអនុញ្ញាតឱ្យអតីត Miss Universe ចូលរួមប្រកួតកម្មវិធីរបស់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ ចាត់​ទុក​ជំនួយ​របស់​ចិន គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥

Sokha Hotels

ព័ត៌មានពេញនិយម