កីឡា
ប៊ូល និងប៉េតង់ ជាកីឡាមួយប្រភេទពេញនិយមលេងទាំងនៅភ្នំពេញ និងតាមខេត្ត
កីឡាប៊ូល និងប៉េតង់ ជាកីឡាមួយប្រភេទក្នុងចំណោមកីឡាជាច្រើនដែលមហាជនចូលចិត្តលេងកម្សាន្តនៅពេលជួបជុំ ឬនៅពេលទំនេរមិនថានៅតាមបណ្ដារាជធានី-ខេត្ត នោះឡើយគឺមានការគាំទ្រច្រើន និងលេងជុំៗគ្នា។

រូបភាពលើផេកក្លឹបប៉េតង់ភូមិថ្មីខេត្តកែប
វិស័យកីឡាពេញនិយមគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យនៅកម្ពុជានោះគឺកីឡាបាល់ទាត់ កីឡាបាល់ទះ ព្រោះមានមនុស្សច្រើនណាស់ដែលលេងកីឡាទាំងនេះដើម្បីកម្សាន្ត។ ស្ទើរនៅគ្រប់ខេត្ត-ក្រុង គឺមានតារាងបាល់ទាត់តារាងបាល់ទះសម្រាប់លេងជានិច្ច។

រូបភាពលើផេកក្លឹបប៉េតង់ភូមិថ្មីខេត្តកែប
យ៉ាងណាបន្ថែមពីកីឡាពីរប្រភេទខាងលើនេះក៏មានកីឡាប៊ូល និងប៉េតង់ ដែរដែលមហាជនចូលចិត្តលេងស្ទើរជាប្រចាំថ្ងៃទៅហើយ។ ដោយសារជាកីឡាមិនត្រូវការទីធ្លាធំ និងស្មុគស្មាញ មិនប្រើប្រាស់សម្ភារច្រើនដូចកីឡាផ្សេងទើបធ្វើឲ្យកីឡាប៊ូល និងប៉េតង់នេះមានទីលានប្រកួតច្រើន។ មិនថានៅតាមសាលារៀន ទីតាំងស្ថាប័នរដ្ឋ ឬតាមផ្ទះឯកជនគឺមានទីលានប៊ូលច្រើន និងមានការចូលរួមលេងច្រើនទាំងវ័យចាស់ វ័យក្មេង គឺតែងតែងជួបជុំគ្នាលេង។

រូបភាពលើផេកក្លឹបប៉េតង់ភូមិថ្មីខេត្តកែប
កីឡាមួយនេះងាយស្រួលលេងមិនគ្រោះថ្នាក់ និងមិនត្រូវការចេះខ្លាំង ឬហ្វឹកហាត់សិនទើបអាចលេងបាននោះឡើយ។ អ្នកចង់លេងគ្រាន់តែចេះបោះល្មមៗអាចលេងបានហើយទើបកីឡាប៊ូល និងប៉េតង់នេះមានអ្នកចូលចិត្តលេងច្រើនមិនចាញ់កីឡាបាល់ទាត់ បាល់ទះ។ បច្ចុប្បន្ននេះអ្នកលេងប៊ូលមួយចំនួនបានណាត់ជួបគ្នាពីខេត្តមួយទៅខេត្តមួយដើម្បីសាកល្បងសមត្ថភាពគ្នាទៀតផង ក្រៅតែពីមកចូលរួមការប្រកួតជាផ្លូវការរបស់សហព័ន្ធនោះ៕




រូបភាពលើផេកក្លឹបប៉េតង់ភូមិថ្មីខេត្តកែប
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


