កីឡា
ប៉េតង់កម្ពុជាបានឈ្នះមេដាយមាស២ ប្រាក់១ សំរិទ្ធ២ ពីប៉េតង់ជើងឯកអាស៊ី
ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា ទទួលបានមេដាយចំនួន៥គ្រឿងពីការប្រកួតប៉េតង់ ជើងឯកអាស៊ី លើកទី២ (The 2nd Pétanque Asian Championships) នៅទីក្រុង Taoyuan កោះតៃវ៉ាន់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជូនកីឡាករ២នាក់ និងកីឡាការិនី២នាក់ប្រកួតលើ៤វិញ្ញាសាគឺបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ៣វិញ្ញាសា ក្នុងនោះទទួលបានមេដាយមាស២ និងប្រាក់១ ខណៈ២វិញ្ញាសាទៀតឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយមេដាយសំរិទ្ធ។
មេដាយមាស២

- កីឡាករ សុខ ចាន់មាន ទទួលបានមេដាយមាស១គ្រឿង លើវិញ្ញសាវាយយកពិន្ទុបុរសឯកត្តជន។
- កីឡាករ សុខ ចាន់មាន និងកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ទទួលបានមេដាយមាស១គ្រឿង លើវិញ្ញាសាគូបុរស។

មេដាយប្រាក់២
- កីឡាការិនី ធា សម្ផស្ស និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ទទួលបានមេដាយប្រាក់១គ្រឿង លើវិញ្ញាសាគូបុរស-នារី។

មេដាយសំរិទ្ធ២

- កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី ធា សម្ផស្ស ទទួលបានមេដាយសំរិទ្ធ១គ្រឿង លើវិញ្ញាសាគូនារី។
- កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានមេដាយសំរិទ្ធ១គ្រឿង លើវិញ្ញាសាវាយយកពិន្ទុនារីឯកត្តជន។

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជូនអត្តពលិក៤នាក់ គ្រូបង្វឹក២នាក់ និងគ្រូជំនួយ១នាក់ទៅចូលរួមប្រកួតប៉េតង់ជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់។ អ្វីដែលគួរឲ្យកត់សំគាល់ កីឡាករ កីឡាការិនីកម្ពុជាសុទ្ធតែរៀមច្បងមានបទពិសោធច្រើនដូចជា សុខ ចាន់មាន និង អ៊ុក ស្រីមុំ ខណៈអតីតវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤សម័យកាលជាប់គ្នាបានក្លាយជាគ្រូជំនួយ៕

អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ២៩ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


