កីឡា
ចម្លើយឆ្លើយតបរបស់ Ronaldo អំពីការផ្លាស់ទៅលេងនៅលីគអារ៉ាប៊ីសាអូឌីត
Cristiano Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និយាយថា គេមិនទាន់បានយល់ព្រមចុះកុងត្រាជាមួយក្លិប Al Nassr ដែលជាក្លិបនៅអារ៉ាប៊ីសាអូឌីត ដូចពាក្យចចាមអារ៉ាមនោះទេ។

Ronaldo បានក្លាយជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ពីគេ និងក្លិប Manchester United បានបញ្ចប់កុងត្រាមុនកាលកំណត់ដោយការយល់ព្រមគ្នាទៅវិញទៅមក។
យ៉ាងណាមិញប៉ុន្មានថ្ងៃមុននេះ Ronaldo ត្រូវបានរាយការណ៍ថា មានទំនាក់ទំនងជាមួយ ក្លិប Al Nasser ហើយវាត្រូវបានគេនិយាយទៀតថា ក្រុមនៅតំបន់មជ្ឈិមបូព៌ាមួយនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើប្រាក់ខែតម្លៃជិត ១០០ លានអឺរ៉ូ។

កាសែតអេស្ប៉ាញ Marca ថែមទាំងរាយការណ៍ថា Ronaldo បានទទួលយកសំណើពី Al Nasser ហើយជិតចុះកុងត្រាហើយ។ បន្ទាប់ពីការប្រកួត World Cup 2022 វគ្គ ១៦ ក្រុមចុងក្រោយ ព័រទុយហ្គាល់ បានយកឈ្នះ ស្វីស ៦-១ មានអ្នកសារព័ត៌មានបានសួរ Ronaldo អំពីរឿងនេះ ហើយកីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានឆ្លើយថា “ទេ វាមិនមែនជារឿងពិត វាមិនពិតទេ”។
អ្នកកាសែតដែលល្បីដឹងព័ត៌មានមុន លោក Fabrizio Romano ក៏បាននិយាយផងដែរថា ការពិភាក្សារវាង Ronaldo និង Al Nasser មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ គេជឿថា Ronaldo ចង់ផ្ដោតលើសមរភូមិ World Cup 2022 ជាមុនសិន៕
ប្រភព ៖ en.as.com
អត្ថបទ ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


