កីឡា
ម៉ូតូទឹកកម្ពុជា ចេញទៅប្រកួតជើងឯកពិភពលោក សម្រាប់ជុំចុងក្រោយ នៅប្រទេសថៃ
ក្រុមប្រណាំងម៉ូតូទឹកជម្រើសជាតិកម្ពុជា បានចេញទៅប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ជុំចុងក្រោយ (Jet Ski World Series) ឆ្នាំ ២០២២ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ខណៈការចេញនេះគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនប្រជែងមេដាយ និងម្ចាស់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយសក្ដានុពល និងភាពជឿជាក់។

លោក ប៊ូ វិរៈ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ថ្លែងនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ កាលពីល្ងាចថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ ថា ការប្រកួតកម្រិតអន្តរជាតិនេះ គឺមានសារសំខាន់ខ្លាំងសម្រាប់សហព័ន្ធ ក្នុងការពង្រឹងសមត្ថភាពកីឡាករ និងមន្ត្រីបច្ចេកទេស ជាពិសេសពង្រឹងលើការរៀបចំ ដើម្បីស្ទាបស្ទង់ និងដកបទពិសោធន៍ពីចំណុចខ្វះខាត យកមកសិក្សាស្វែងយល់រកចំណុចខ្លាំងលើគ្រប់ផ្នែកឲ្យបានរួចរាល់ និងល្អប្រសើរ។

ការប្រកួតជើងឯកពិភពលោក ជុំចុងក្រោយនេះ សហព័ន្ធមានទំនុកចិត្តលើកីឡាករកម្ពុជា ទាំង ៧ រូប ជាពិសេសកីឡាករ សាលី អូម៉ើត ជាម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងជាកីឡាករលេចធ្លោដែលទទួលបានការកោតសរសើរពីកីឡាករអន្តរជាតិ រួមជាមួយកីឡាករខ្លាំងៗជាច្រើនរូបទៀត ដូចជា មីន ម៉ូស្តាន់ និង កៃ វ៉ាន់សីដេន ជាដើម។

សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Series) ជុំចុងក្រោយ ឆ្នាំ ២០២២ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ កម្ពុជា បានបញ្ជូនកីឡាករ ៧ រូប និងមន្ត្រីបច្ចេកទេស ៨ រូប ចូលរួម និងប្រតិភូដឹកនាំដោយ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៨ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


