កីឡា
កីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ឈ្នះមេដាយមាស១ ប្រាក់១នៅអាមេរិក
កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី ហ្វីលីន បានឈ្នះមេដាយមាស១គ្រឿង និងប្រាក់១គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកលំដាប់ពិភពលោក WGP1 World Serie America-USA ជុំទី២ នៅសហរដ្ឋអាមេរិក។

សាលី ហ្វីលីន បានឈ្នះមេដាយមាស១គ្រឿង លើវិញ្ញាសា Novice Ski Stock និងមេដាយប្រាក់១គ្រឿង លើវិញ្ញាសា Amateur Runabout Rec Lites។ ការប្រកួតនៅមិនទាន់ចប់ទេ រូបគេនឹងត្រូវបន្តប្រកួតលើវិញ្ញាសាផ្សេងទៀត។
ព្រឹត្តិការណ៍ WGP1 Waterjet World Series 2024 ជុំទី២ធ្វើនៅសមុទ្រ Lake Havasu រដ្ឋអារីសូណា សហរដ្ឋងាមេរិក ដែលមាន៥វិញ្ញាសាគឺ Sport GP, Endurnce Open, Pro Ski Stock, Pro Runabout Stock និង Export Ski Modified ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដែលមានកីឡាករមកពីទូទាំងពិភពលោក។

កីឡាករកម្ពុជាបានទៅហ្វឹកហាត់នៅសហរដ្ឋអាមេរិកជាច្រើនថ្ងៃមកហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ម៉ូតូទឹកផ្សេងៗ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


