កីឡា
ប្រធានម៉ូតូទឹកកម្ពុជាកំពុងជួយកីឡាករមានស្នាដៃឲ្យបានក្របខណ្ឌរដ្ឋ
លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាកំពុងជ្រោមជ្រែងអត្តពលិករបស់ខ្លួនដែលបានសាងស្នាដៃជូនជាតិឲ្យបានជាប់ក្របខណ្ឌរដ្ឋដើម្បីជាការលើកទឹកចិត្ត និងជំរុញកីឡានេះឲ្យរីកចម្រើន។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានរៀបចំកិច្ចប្រជុំពិសេសមួយនៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីបូកសរុបលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ព្រមទាំងលើកទិសដៅសម្រាប់ការអភិវឌ្ឍកីឡាម៉ូតូទឹកនៅកម្ពុជានាពេលខាងមុខ។

លោក ណុះ ស្លេះ បានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលសហព័ន្ធម៉ូតូទឹកកម្ពុជាសម្រេចបានក្នុងឆ្នាំ២០២២ និង២០២៣។ ក្នុងនោះសហព័ន្ធបានរៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិនៅខេត្តព្រះសីហនុ នៅខែឧសភា ឆ្នាំ២០២២ និងរៀបចំការប្រកួតថ្នាក់ជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣។ បន្ទាប់មកក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម កីឡាម៉ូតូទឹកកម្ពុជាបានឈ្នះមេដាយមាស១ ប្រាក់១ និងសំរិទ្ធ២ដើម្បីរួមចំណែកជួយដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។
លោកប្រធានសហព័ន្ធបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ កីឡាករម៉ូតូទឹកកម្ពុជាបានចេញទៅប្រកួតនៅក្រៅប្រទេសដែលបាននាំសមិទ្ធផលជូនជាតិជាបន្តបន្ទាប់។ ទាំងនេះជាការខិតខំប្រឹងប្រែងរបស់គណៈកម្មការប្រតិបត្តិរបស់សហព័ន្ធ ពីក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសកីឡាករទាំងអស់ដែលបានធ្វើឲ្យសហព័ន្ធមានមោទនភាព និងអរគុណជាអនេក។
បន្ទាប់ពីកិច្ចប្រជុំចប់ សហព័ន្ធបានរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានបានសួរពាក់ព័ន្ធនឹងបច្ចុប្បន្នភាព និងទិសដៅរបស់សហព័ន្ធ។ ឆ្លើយតបនឹងអ្នកសារព័ត៌មាន លោក ណុះ ស្លេះ បានឲ្យដឹងថា ៖«ភ្ជាប់ជាមួយនឹងផែនការបណ្តុះបណ្តាលថ្នាលយុវជននៅសាលារៀនតាមបណ្តាខេត្តមួយចំនួន វីរកីឡាករ និងកីឡាករឆ្នើមៗមួយចំនួននឹងត្រូវបានផ្តល់ឲ្យពួកគាត់ក្លាយជាគ្រូបង្វឹកដើម្បីរួមចំណែកដល់ការអភិវឌ្ឍ»។

«ជាការលើកទឹកចិត្តបន្ថែមទៀត សហព័ន្ធបានរៀបចំស្នើទៅក្រសួងមហាផ្ទៃដើម្បីបញ្ចូលជាក្របខណ្ឌរដ្ឋដល់កីឡាកររបស់យើង។ ក្នុងនោះកីឡាករ២រូបគឺវីរកីឡាករ សាលី អ៊ូម៉ើត និង ម៉ីន ម៉ូស្តាន់ ឲ្យចូលក្នុងក្របខណ្ឌនគរបាលជាតិ។ យើងកំពុងរៀបចំស្នើ ខាងក្រសួងមហាផ្ទៃបានទទួលហើយ»។ លោក ណុះ ស្លិះ បានរៀបរាប់។
លោក ណុះ ស្លេះ បានបន្តថា ៖«ទី២ កីឡាកររបស់យើង កៃ វ៉ាន់ស៊ីដែន បានចូលក្របខណ្ឌរួចហើយក្នុងក្រសួងការពារជាតិគឺនៅសមាគមកីឡាក្រសួងការពារជាតិ។ យើងនឹងស្នើសុំបន្តទៀតដើម្បីលើកទឹកចិត្តកីឡាកររបស់យើងដែលមានស្នាដៃ មានសមត្ថភាពដណ្តើមបានមេដាយមាសពីការប្រកួតនានាទាំងកម្រិតតំបន់ និងអន្តរជាតិដែលលេចធ្លោដើម្បីលើកទឹកចិត្តពួកគាត់ឲ្យមានលំនឹង។ មិនមែនដើម្បីតែអាជីពកីឡាតែមួយមុខនោះទេ ប៉ុន្តែអនាគតរបស់ពួកគាត់ជាមន្ត្រីរាជការ មន្ត្រីនគរបាលជាតិដែលទាំងអស់នេះរាជរដ្ឋាភិបាលតែងតែងយកចិត្តទុកដាក់ លើកទឹកចិត្តឲ្យមានអនាគតវែងឆ្ងាយបន្ថែមទៀត»។

តាមការគ្រោងទុកបឋម សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជានឹងរៀបចំបណ្តុះបណ្តាលនៅតាមសាលារៀនមួយចំនួននៅក្នុងខេត្តព្រះសីហនុ កំពង់ចាម ក្រចេះ និងរតនគិរីដែលខេត្តមានកន្លែងបើកម៉ូតូទឹក៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


