Connect with us

កីឡា

គាំទ្រ Messi និង Ronaldo យូរហើយ! ចុះមានស្គាល់ឈ្មោះពិតរបស់ Idol ទាំង២ទេ?

បានផុស

នៅ

កំពូលកីឡាករបាល់ទាត់ទាំង២ បានបង្កភាពល្បីរន្ទឺ កក្រើកពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

Messi (ឆ្វេង) និង Ronaldo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថភាព និងទេពកោសល្យរបស់ខ្សែប្រយុទ្ធទាំង២ ត្រូវបានគេចាត់ទុកថា អស្ចារ្យបំផុត កម្រមានកីឡាកររូបណាអាចយកទៅប្រៀបប្រដូចបានណាស់។

ក្នុងអាជីពបាល់ទាត់, Ronaldo និង Messi បានសាងកេរ្តិ៍ឈ្មោះ និងបំបែកកំណត់ត្រាជាច្រើន ជាពិសេស កាលពីចុងឆ្នាំ២០២២ Messi បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ឈ្នះពានរង្វាន់ពិភពលោកនៅប្រទេសកាតា ចំណែក Ronaldo ទើបផ្លាស់ទៅលេងនៅក្របខ័ណ្ឌកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្លាយជាកីឡាករបាល់ទាត់មានប្រាក់ខែខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ត។

Ronaldo

រឿងដែលគួរឲ្យស្តាយគឺថា រជ្ជកាលរបស់កីឡាករទាំង២ នៅសល់ពេលមិនយូរទៀតទេ ខណៈដែលវ័យរបស់ពួកគេកាន់តែចាស់ទៅៗ។

ទោះបីជាយ៉ាងណាក៏ដោយ រឿងមួយដែលអ្នកស្រឡាញ់កីឡាករទាំង២ ប្រហែលមិនទាន់ដឹងច្បាស់នោះគឺ ឈ្មោះពិតរបស់ពួកគេ។

Messi

ច្បាស់ណាស់​ អ្នកគាំទ្រកីឡាករសញ្ជាតិព័រទុយហ្គាល់ ប្រហែលជាស្គាល់ឈ្មោះត្រឹមថា Cristiano Ronaldo ចំណែកអ្នកគាំទ្រកីឡាករសញ្ជាតិអាហ្សង់ទីន ប្រហែលជាស្គាល់ឈ្មោះត្រឹមថា Lionel Messi ប៉ុណ្ណោះ។

តាមពិតទៅ ឈ្មោះពិតរបស់ Ronaldo គឺ Cristiano Ronaldo dos Santos Aveiro ចំណែកឈ្មោះពិតរបស់ Messi គឺ Lionel Andrés Messi៕

អត្ថបទ៖ Vann Vann

ចុចអាន៖ ក្នុងសន្និសីទកាសែតជាមួយក្លិប Al-Nassr, Ronaldo សាងកំហុសមួយ មិនសូវមានអ្នកចាប់ភ្លឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម