កីឡា
ក្នុងសន្និសីទកាសែតជាមួយក្លិប Al-Nassr, Ronaldo សាងកំហុសមួយ មិនសូវមានអ្នកចាប់ភ្លឹក
ក្នុងសន្និសីទកាសែតជាមួយក្លិប Al-Nassr កាលពីថ្ងៃអង្គារទី០៣ខែមករា កីឡាករ Cristiano Ronaldo បានសាងកំហុសមួយ មិនសូវមានអ្នកចាប់អារម្មណ៍ ខណៈគាត់ព្យាយាមបង្ហាញការពេញចិត្តចំពោះប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងឃ្លីបខាងក្រោមនៅវិនាទីទី៤៥, Ronaldo បាននិយាយថា “សម្រាប់ខ្ញុំ ការមកប្រទេសអាហ្វ្រិកខាងត្បូង វាមិនមែនជាចុងបញ្ចប់នៃអាជីពរបស់ខ្ញុំទេ”។
កំហុសមួយនោះគឺថា គាត់និយាយឈ្មោះប្រទេស អារ៉ាប៊ីសាអ៊ូឌីត ទៅជាប្រទេស អាហ្វ្រិកខាងត្បូង ទៅវិញ។

ការសម្រេចចិត្តរបស់ Ronaldo ទៅលេងនៅលីគដែលមិនសូវល្បីនេះ ក្រោយចាកចេញពី Manchester United ត្រូវបានមនុស្សមួយចំនួនរិះគន់ថា ដោយសារតែទឹកលុយ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបដិសេធ ហើយអះអាងថា គាត់ឈ្នះអស់ហើយនៅអឺរ៉ុប ដូច្នេះគាត់គ្រាន់តែចង់មានការប្រកួតប្រជែងថ្មីប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Goal
ចុចអាន៖ ទស្សនាវីដេអូ Ronaldo បង្ហាញខ្លួនជាផ្លូវការនៅក្លិប Al Nassr កក្រើកឋានទាំង៣
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


