កីឡា
ដើមឆ្នាំ២០២៣ កីឡាករជម្រើសជាតិកម្ពុជា ២នាក់ហើយ បានប្រកាសព្យួរស្បែកជើង
កីឡាករ ភួង សុខសាណា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសចិត្តចូលនិវត្តន៍ “ព្យួរស្បែកជើង” ពីអាជីពជាកីឡាករបាល់ទាត់ហើយ ក្រោយចំណាយពេលរយៈពេលប្រមាណជាង ១៣ឆ្នាំ។

ការប្រកាសនេះនឹងធ្វើឱ្យគេ សាណា ក្លាយទៅជាអតីតកីឡាករជម្រើសជាតិកម្ពុជាដទៃ ដែលសម្រេចព្យួរស្បែកជើង បន្ទាប់ពីមិត្តរួមក្រុម និងរួមជម្រើសជាតិ ឈិន ឈឿន ទើបតែប្រកាសចូលនិវត្តន៍ដូចគ្នាកាលពីខែមុន។
រយៈពេល១៣ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬហៅថាក្លិបបាល់ទាត់ Tiffy Army FC ភួង សុខសាណា បានបង្កើតបានស្នាដៃជាច្រើន ជាពិសេសរួមចំណែកលើកពានសម្តេចតេជោ ហ៊ុន សែន ៣រដូវកាល ២០១០, ២០១៦ និង ២០១៨។ ដោយឡែកជាមួយក្រុមជម្រើសជាតិកម្ពុជាវិញ ភួង សុខសាណា ធ្លាប់ជាប់ឈុត U22, U23 និងឈុតធំ តាំងពីឆ្នាំ២០១០ រហូតដល់ចុងឆ្នាំ២០១៥។ ជាមួយឈុតធំ បង្ហាញខ្លួនបាន ១១លើក និងស៊ុតបញ្ចូលទីបាន ១គ្រាប់។

ចំពោះ ឈិន ឈឿន ដែលចំណាយពេលជាង ១៣ឆ្នាំដូចគ្នាបានប្រកាសចូលនិវត្តន៍កាលពីខែធ្នូ ឆ្នាំ២០២២។
គេគឺជាសមាជិករបស់ ក្លិបបាល់ទាត់ Tiffy Army FC ដូចគ្នា ហើយក៏ធ្លាប់លេងឱ្យព្រះខ័នរាជស្វាយរៀង ផងដែរ។ គេក៏ធ្លាប់លើកពានសម្តេចតេជោ ហ៊ុន សែន ២រដូវកាល ២០១០, ២០១៦។
ក្នុងក្រុមជម្រើសជាតិកម្ពុជាវិញ ឈិន ឈឿន ធ្លាប់ជាប់តាំងពីឈុត U22, U23 ខណៈឈុតធំនៅឆ្នាំ២០១១ ដោយបង្ហាញខ្លួនសរុប ១៩លើក ស៊ុតបញ្ចូលទីបាន ២គ្រាប់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


