កីឡា
Real Madrid គាំទ្រការចោទប្រកាន់អំពើពុករលួយរបស់ Barcelona ជុំវិញការបង់ប្រាក់ទៅឲ្យអាជ្ញាកណ្ដាល
Real Madrid និយាយថា ពួកគេនឹងគាំទ្រការចោទប្រកាន់ពីបទពុករលួយដែល Barcelona ប្រឈមមុខនឹងប្រាក់ដែលបានបង់ទៅឲ្យអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្ដាលរបស់លីគអេស្ប៉ាញ។ Real បានរៀបចំដើម្បី “ការពារផលប្រយោជន៍របស់ពួកគេ” នៅពេលដែលដំណើរការរឿងក្ដី ត្រូវបានបើក។

កាលពីថ្ងៃសុក្រ តុលាការបានបើកសវនាការជំនុំជម្រះក្រុម Barcelona ពីបទ «ពុករលួយ» «ការរំលោភលើទំនុកចិត្ត» និង «កំណត់ត្រាអាជីវកម្មមិនពិត»។ ព្រះរាជអាជ្ញាចោទប្រកាន់ Barca ថា បានបង់ប្រាក់ ៨.៨ លានអឺរ៉ូ ទៅឲ្យ លោក Jose Maria Enriquez Negreira និងក្រុមហ៊ុនរបស់គាត់ ជាថ្នូរនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល។
Barcelona ដែលបានបដិសេធរាល់ការខុសឆ្គង បានដឹងថា ការបង់ប្រាក់ត្រូវបានធ្វើឡើងទៅកាន់ក្រុមហ៊ុនដែលមានឈ្មោះថា Dasnil 95 ចន្លោះឆ្នាំ ២០០១ និង ២០១៨។
Barcelona បានពណ៌នាពីក្រុមហ៊ុនថាជា”អ្នកប្រឹក្សាបច្ចេកទេសខាងក្រៅ” ដែលត្រូវបានបង់ដើម្បីចងក្រងរបាយការណ៍វីដេអូទាក់ទងនឹងអាជ្ញាកណ្ដាលអាជីព” ក្នុងគោលបំណងបំពេញបន្ថែមនូវព័ត៌មានដែលតម្រូវដោយបុគ្គលិកបង្វឹក”។

អតីតប្រធាន Josep Maria Bartomeu និង Sandro Rosell ក៏ដូចជា Negreira ក៏ត្រូវបានចោទប្រកាន់ជាមួយក្លិបផងដែរ។ បណ្ដឹង ត្រូវបាននាំមកដោយការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុង Barcelona។
Real Madrid ដែលជាគូប្រជែងដ៏ធំផងដែរនោះ ក៏បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមួយ កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីបញ្ហានេះ ដោយបង្ហាញពីជំហររបស់ពួកគេបន្ទាប់ពី “បានត្រួតពិនិត្យការចោទប្រកាន់ធ្ងន់ធ្ងរ”។
ម្ចាស់ជើងឯកអេស្ប៉ាញបាននិយាយថា “Real Madrid មានបំណងចង់បង្ហាញពីការព្រួយបារម្ភបំផុតរបស់ខ្លួនទាក់ទងនឹងទំនាញ នៃការពិត និងបញ្ជាក់ឡើងវិញនូវទំនុកចិត្តរបស់ខ្លួននៅក្នុងប្រព័ន្ធច្បាប់។ ក្លិប បានយល់ព្រមថា ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន វានឹងបង្ហាញខ្លួននៅសវនាការ ពេលចៅក្រមបើកវាឲ្យភាគីដែលរងផលប៉ះពាល់”។
ប្រធានក្លិប Barcelona លោក Joan Laporta ក៏បានឆ្លើយតបដោយទទូចថា ក្លិបគឺជា “ជនរងគ្រោះ នៃរឿងនេះនេះ” និង “ប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន” ដោយជំរុញឲ្យអ្នកគាំទ្ររក្សា “ភាពស្ងប់ស្ងាត់”។
លោកបានសរសេរនៅលើ Twitter ថា “វាមិនគួរឲ្យភ្ញាក់ផ្អើលទេ ហើយយើងនឹងការពារ Barca ហើយបង្ហាញថា ក្លិបគ្មានកំហុស”៕
ប្រភព ៖ BBC
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


