Connect with us

កីឡា

Rodri បើកចិត្តចង់ចូលរួមក្លិបយក្សមួយនៅ អេស្ប៉ាញ

បានផុស

នៅ

ខ្សែបម្រើ Rodri របស់ក្រុម Manchester City បានបើកភ្លើងខៀវអំពីការចូលរួមជាមួយក្រុមអធិរាជស Real Madrid នៅពេលអនាគត ទោះពីអតីតកាល រូបគេជាកីឡាកររបស់ក្រុម Atletico Madrid ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែបម្រើម្ចាស់ពាន Ballon d’Or ២០២៤ រូបនេះ ត្រូវបានគេចាត់ទុកជាអ្នកនាំលេងដ៏សំខាន់ម្នាក់របស់ Man City នាពេលបច្ចុប្បន្ន។ ទោះបីជាយ៉ាងណា កីឡាករមិនបានមើលឃើញខ្លួនឯងនឹងបន្តលេងនៅទឹកដី Etihad រហូតនោះទេ ដោយអនាគត រូបគេក៏អាចនឹងចាកចេញផងដែរ ស្របពេលផែនការរបស់គេ គឺចង់វិលទៅលេង អេស្ប៉ាញ វិញ។

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន អេស្ប៉ាញ Rodri ត្រូវបានអ្នកសារព័ត៌មានសួរអំពីលទ្ធភាពនៃការចូលរួមជាមួយ Real Madrid ហើយភ្លាមនោះកីឡាករបានឆ្លើយទៅវិញ ថា៖ «មានកីឡាករជាច្រើន ដែលបានដើរតាមផ្លូវនោះហើយ។ មិនមែនភ្លាមៗនេះនោះទេ ប៉ុន្តែអាចនៅពេលអនាគត សម្រាប់ខ្ញុំមិនអាចបដិសេធបានទេ ជាមួយការចូលរួមជាមួយក្លិបល្អបំផុតក្នុងពិភពលោក»

ជាមួយគ្នានេះ Rodri ត្រូវបានគួរសួរបន្ថែម ថា តើគាត់យល់យ៉ាងណា បន្ទាប់ពីមានរបាយការណ៍កន្លងមក អំពីលោក Florentino Perez ចង់បានគាត់? ខ្សែបម្រើវ័យ ២៩ ឆ្នាំបានឆ្លើយ ថា៖ «ខ្ញុំមិនដឹងទេ ពួកគេមិនបានជជែកជាមួយខ្ញុំដោយផ្ទាល់ទេ។ ពួកគេជជែកជាមួយភ្នាក់ងាររបស់ខ្ញុំ»

គួរឱ្យដឹង ថា Rodri នៅសល់កិច្ចសន្យាជាមួយ Man City ជាង ១ រដូវកាលទៀតប៉ុណ្ណោះ ដោយនឹងផុតសុពលភាពនៅខែ មិថុនា ឆ្នាំ ២០២៧៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម