កីឡា
សហព័ន្ធគុនខ្មែរបញ្ជាក់រឿង WLF ស្នើសុំ ព្រំ សំណាង ឲ្យប៉ះស្តេចប្រដាល់ភូមា Leduc
សហព័ន្ធកីឡាប្រដាល់គុនខ្មែរពិតជាបានទទួលលិខិតស្នើសុំជាផ្លូវការពីសហព័ន្ធកីឡាប្រដាល់ឡេតវីពិភពលោកដើម្បីផ្គូផ្គងឲ្យជំនួបកើតឡើងរវាងកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង ជាមួយជើងខ្លាំងកាណាដា-មីយ៉ាន់ម៉ា Dave Leduc នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសស្លូវ៉ាគី។

សហព័ន្ធកីឡាប្រដាល់ឡេតវីពិភពលោក (WLF) របស់ប្រទេសមីយ៉ាន់ម៉ាកាលពីរសៀលថ្ងៃទី១១ ខែមេសានេះ បានសរសេរនៅលើផេកផ្លូវការរបស់ខ្លួន ៖«ឆាកប្រយុទ្ធត្រូវបានរៀបចំឡើងសម្រាប់ជើងឯកគុនខ្មែរច្រើនគ្រឿង ព្រំ សំណាង ដែលមានប្រវត្តិប្រកួត១៥០ដង ចាញ់តែ១០ដង និងផ្តួលដៃគូឲ្យសន្លប់៧លើកជាប់គ្នា បានជួបប្រកួតជាមួយជើងឯកឡេតវីពិភពលោក Dave Leduc។ ការប្រកួតប្រើច្បាប់ក្បាច់គុនមីយ៉ាន់ម៉ា Lethwei សុទ្ធគឺ អត់ពាក់ហ្គង់ដៃ អាចបុកក្បាលបាន សម្រាករបួស២នាទី គ្មានចៅក្រមដាក់ពិន្ទុ និងទាល់តែវ៉ៃដៃគូឲ្យសន្លប់ទើបមានអ្នកឈ្នះ»។

ជុំវិញរឿងនេះ លោក ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់«កម្ពុជាថ្មី»ថា សហព័ន្ធបានទទួលលិខិតស្នើសុំជាផ្លូវការហើយពីសហព័ន្ធកីឡាប្រដាល់ឡេតវីអន្តរជាតិដើម្បីរៀបចំឲ្យមានការជួបគ្នារវាងកីឡាករ ព្រំ សំណាង និង Dave Leduc។
«ឯកសារ គេដាក់មកហើយ តែយើងអត់ទាន់ស៊ីញ៉េទទួលជាផ្លូវការទេ ដោយសារយើងជាប់រវល់លើបញ្ហាស៊ីហ្គេម ចាំចប់ស៊ីហ្គេមសិន។ ចំពោះការចេញទៅប្រកួតនេះ យើងកំពុងពិចារណានៅក្នុងក្របខណ្ឌរបស់សហព័ន្ធ យើងកំពុងគិតគូហើយ»។ លោក ហេង សុឃន បានបញ្ជាក់។

ចំពោះសាមីខ្លួន ព្រំ សំណាង បាននិយាយថា ខ្លួននឹងមិនចេញទៅប្រកួតទេ ប្រសិនបើទទួលបានតម្លៃខ្លួនទាប។
ជុំវិញតម្លៃខ្លួនមិនត្រូវបានគេទម្លាយឲ្យដឹងពីចំនួនប៉ុន្មានទេ ប៉ុន្តែតាមប្រភពតៗគ្នាថា កីឡាករកម្ពុជារូបនេះទទួលបានប្រហែលជា១០%នៃតម្លៃខ្លួនសរុបរបស់កីឡាករមីយ៉ាន់ម៉ាប៉ុណ្ណោះ។
សូមបញ្ជាក់ថា ព្រំ សំណាង ជាកីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជាដែលកំពុងហ្វឹកហាត់យ៉ាងសកម្មនៅស្តាតចាស់ដើម្បីត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជាដែលនឹងចូលមកដល់នាដើមខែក្រោយនេះ ដូច្នេះទាំងសហព័ន្ធ និងកីឡាករកំពុងផ្តោតលើស៊ីហ្គេមជាចម្បងសិន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន