កីឡា
វិញ្ញាសាគុនខ្មែរ២ប្រភេទនេះ កម្ពុជារំពឹងឈ្នះមេដាយមាស
ក្រុមអត្តពលិកកីឡាគុនខ្មែររំពឹងខ្ពស់មែនទែនក្នុងការឈ្នះមេដាយមាសលើវិញ្ញាសាចំនួន២ក្នុងចំណោមវិញ្ញាសាទាំង១៩នៃកីឡាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

កម្ពុជាបានដាក់ចំនួន១៩វិញ្ញាសា ស្មើនឹង១៩មេដាយមាស។ ក្នុងនោះមាន១១វិញ្ញាសាសម្រាប់បុរស, ៦វិញ្ញាសាសម្រាប់នារី និង២វិញ្ញាសាទៀតគឺ ការសម្តែងឯកត្តជនបុរស និងសម្តែងនារី។ វិញ្ញាសាសម្តែងឯកត្តជនទាំងពីរគឺកម្ពុជារំពឹងខ្ពស់ក្នុងការទទួលបានមេដាយមាស បើប្រៀបធៀបនឹង៦ប្រទេសផ្សេងទៀត។
ប្រទេសទាំង៧ដែលបានចុះឈ្មោះចូលរួមប្រកួតគុនខ្មែរក្នុងកីឡាស៊ីហ្គេម លើកទី៣២នេះ ឃើញថា ម្ចាស់ផ្ទះកម្ពុជាមានលក្ខណៈល្អប្រសើរសម្រាប់វិញ្ញាសាសម្តែងដែលនៅស្រុកខ្មែរតាំងពីដើមមកហៅថា «ថ្វាយបង្គំគ្រូ ឬគុនគ្រូ»។ កម្ពុជាមានរបៀបថ្វាយបង្គំគ្រូតាំងពីយូរលង់ណាស់មកហើយ ហើយក៏មានរបៀបថ្វាយបង្គំគ្រូច្រើនប្រភេទដែរ។

បើសម្លឹងទៅមើល ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង វៀតណាម ប្រហែលជាមិនសូវពូកែខ្លាំងទេពីរបៀបថ្វាយបង្គំគ្រូ ប៉ុន្តែប្រទេសឡាវអាចចាត់ទុកជាដៃគូប្រជែងមេដាយមាសដែរ ដោយសារប្រទេសនេះក៏មានក្បាច់គុន មួយឡាវ និងមានរបៀបថ្វាយបង្គំច្រើនសំបូរបែបដែរ។
ទោះបីជាយ៉ាងណា មុនចូលរួមប្រកួតស៊ីហ្គេម ប្រទេសនីមួយៗសុទ្ធតែបានហ្វឹកហាត់ និងត្រៀមខ្លួនយ៉ាងល្អ ដូច្នេះក្នុងនាមជាម្ចាស់ក្បាច់គុនខ្មែរមិនត្រូវមើលស្រាលដៃគូប្រកួតឡើយ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?