កីឡា
សហព័ន្ធគុនខ្មែរប្រជុំសម្រេចគោលការណ៍៤ដើម្បីពង្រឹងគុណភាព
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញគោលការណ៍៤ចំណុចដើម្បីពង្រឹងគុណភាពប្រដាល់ឲ្យកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីមានការរិះគន់ចំពោះការប្រកួតប្រដាល់គុនខ្មែរជាមួយកីឡាករថៃកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

នៅល្ងាចថ្ងៃទី១៧ ខែមេសា ម្សិលមិញនេះ កិច្ចប្រជុំក្រោមវត្តមាន លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោកអគ្គលេខាធិការ អាជ្ញាកណ្តាល លោក ជា រិទ្ធ កីឡាករ ឈឿង ល្វៃ និងមន្ត្រីមួយចំនួនទៀតដើម្បីដោះស្រាយ និងស្វែងរកគន្លឹះធ្វើយ៉ាងណាឲ្យវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែមានគុណភាព។
បន្ទាប់ពីកិច្ចនប្រជុំ សហព័ន្ធបានសម្រេចចេញគោលការណ៍សំខាន់៤ចំណុច៖
- ១. អនុវត្តបទបញ្ជាការប្រកួតឲ្យកាន់តែមានប្រសិទ្ធភាព។
- ២. ប្រកាសឲ្យច្បាស់លាស់នូវលក្ខន្តិកៈនៃការប្រកួត ជាពិសេសចំនួនទឹកដល់កីឡាករ កីឡាការិនី និងមហាជនឲ្យជ្រាបច្បាស់។
- ៣. ធ្វើការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រមដែលដឹកនាំការប្រកួតបន្ថែមទៀត។
- ៤. គ្រប់គ្រង និងថែទាំអត្តពលិកជម្រើសជាតិឲ្យបានល្អសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមខាងមុខនេះ។
គោលការណ៍ខាងលើនេះបានកើតមានឡើង បន្ទាប់ពីដឹកនាំការប្រកួតរបស់អាជ្ញាកណ្តាល លោក ជា រិទ្ធ លើគូ ឈឿង ល្វៃ និងកីឡាករថៃ Sammy ដែលត្រូវបានមហាជនរិះគន់។ ការប្រកួតរបស់កីឡាករ កីឡាការិនីគុនខ្មែរ និងឃីកបុកស៊ីងជម្រើសជាតិញឹកញាប់ពេកដែលអាចប៉ះពាល់ដល់ការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ក៏ដូចជាចំនួនទឹកនៃការប្រកួតដែលគូខ្លះប្រើ៣ទឹក គូខ្លះប្រើ៥ទឹក។

សូមបញ្ជាក់ថា អត្តពលិកគុនខ្មែរ និងឃីកបុកស៊ីង បានចេញប្រកួតជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដូចជា ឈឿង ល្វៃ និង ព្រំ សំណាង ជាដើមដែលពួកគាត់សុទ្ធតែជាកីឡាករកម្ពុជាត្រៀមប្រកួតកីឡាស៊ីហ្គេម ដែលនឹងបើកការប្រកួតជាមួយផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


