កីឡា
ធឿន ធារ៉ា មិនមានរបួសដល់ឆ្អឹងធ្ងន់ធ្ងរទេចាញ់ថៃថ្ងៃមិញ
កីឡាករប្រដាល់ ធឿន ធារ៉ា បានបោះបង់ចោលការប្រកួតក្នុងទឹកទី៤ បន្ទាប់ពីត្រូវបានកីឡាករថៃ Krongchak ទាត់ឲ្យខូចដៃ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀនអ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីដ កាលពីវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣នេះ។

លោក អេ ភូថង គ្រូបង្វឹករបស់ ធឿន ធារ៉ា បានប្រាប់ថា ៖«តាមការបញ្ជាក់របស់លោកគ្រូពេទ្យកែងដៃរបស់ ធឿន ធារ៉ា ក្រោយពិនិត្យ និងថតរួចមក គឺមិនប៉ះពាល់ដល់ឆ្អឹងទេ គ្រាន់តែត្រូវសម្រាកព្យាបាលនៅផ្ទះមួយរយៈពេលខ្លីបណ្ណោះអាចប្រកួតវិញបានធម្មតា»។

ការប្រកួតនៅលើសង្វៀនបង្ហាញឲ្យឃើញថា ធឿន ធារ៉ា ធ្វើបានល្អមែនទែនដោយវាយកែងឲ្យកីឡាករថៃ Krongchak ដួល ត្រូវបានអាជ្ញាកណ្តាលរាប់៨ម្តង និងបន្តមកទៀតកីឡាករគុនខ្មែររូបនេះនៅតែវាយចំគោលដៅបានល្អ ប៉ុន្តែចុងទឹកទី៣ និងទី៤ រូបគេធ្លាក់ចុះកម្លាំងស៊ុហ្វ ហើយក៏ត្រូវបានកីឡាករថៃទាត់ឲ្យខូចដៃរហូតបោះបង់ចោលការប្រកួត៕






អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


