កីឡា
គ្រូ U-22 សិង្ហបុរី ត្រូវបានសហព័ន្ធដាក់ឱ្យសម្រាកក្រោយដឹកនាំក្រុមជួបលទ្ធផលអាក្រក់បំផុតក្នុងស៊ីហ្គេម
គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំសិង្ហបុរី លោក Philippe Aw ត្រូវបានសហព័ន្ធខ្លួនផ្តល់ពេលវេលាសម្រាកពីតួនាទីបង្វឹកក្រុមតោវ័យក្មេង (Young Lions) បន្ទាប់ពីបំពេញតួនាទីជាគ្រូបង្វឹកក្រុមបាល់ទាត់បុរស ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ នៅកម្ពុជា។

ការពិនិត្យបច្ចេកទេសនៃការប្រកួតកីឡាស៊ីហ្គេមនឹងធ្វើឡើងជាបន្តបន្ទាប់ បន្ទាប់ពីលោកវិលត្រឡប់មកវិញ។ នេះបើតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរីផ្ទាល់។
ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សិង្ហបុរី ស្ថិតនៅពូល B ជាមួយថៃ វៀតណាម ម៉ាឡេស៊ី និងឡាវ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គេរកបានតែ ១ពិន្ទុប៉ុណ្ណោះពីការប្រកួត ៤លើក ដោយចាញ់៣ និងស្មើ១ (ស្មើជាមួយ U-22 ឡាវ) ស្ថិតនៅបាតតារាង។

នេះគឺជាកំណត់ត្រាអាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិបាល់ទាត់សិង្ហបុរី នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
ក្នុងអវត្តមានរបស់លោក Aw ទំនួលខុសត្រូវក្នុងការបង្វឹកក្រុម Young Lions នឹងត្រូវបានគ្រប់គ្រងដោយជំនួយការគ្រូបង្វឹក លោក Md Fadzuhasny Juraimi និង Koichiro Iizuka ដោយអ្នកទាំងពីរជាអ្នកមើលការខុសត្រូវលើការប្រកួតលីគកំពូលរបស់សិង្ហបុរីនៅចុងសប្តាហ៍នេះ៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព៖ fas.org.sg

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


