Connect with us

កីឡា

អបអរសាទរ! ក្រុមដារ៉ូពិទូស័្ពត ឈ្នះជើងឯកយុវជនស្វាយរៀងខាប់U15 ឆ្នាំ២០២៣

បានផុស

នៅ

ក្រុម​បាល់ទាត់​យុវជន ដារ៉ូពិទូស័្ពត បាន​ក្លាយ​ជា​ម្ចាស់​​ពាន​រង្វាន់​​ស្វាយរៀងខាប់​អាយុ​ក្រោម​១៥​ឆ្នាំ (U15) លើក​ទី១ ឆ្នាំ​២០២៣ បន្ទាប់​ពី​​បាន​ឈ្នះ​លើ​ក្រុម​​យុវជន ស.ស.យ.ក ស្រុក​ចន្ទ្រា ដោយ​លទ្ធផល ១-0។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ ខែ​សីហា ឆ្នាំ​២០២៣ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ដោយ​មាន​គ្រាប់​​បាល់​តែ​១​គត់​​បាន​កើត​មាន​ឡើង​រយៈ​ពេល​៩០​នាទី។ គ្រាប់​បាល់​ជ័យជម្នះ​រក​បាន​ដោយ​កីឡាករលេខ​២៤ សីន វិច្ឆិកា នៅ​នាទី​១១។ បន្ទាប់​មក​មាន​ការ​សម្រុក​គ្នា​ទៅ​វិញ​មក​យ៉ាង​ខ្លាំង ប៉ុន្តែ​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ។

ទី​បំផុត ក្រុម​យុវជន​ដារ៉ូពិទូ​ស័្ពត​បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់យុវជនស្វាយរៀខាប់U15 ឆ្នាំ២០២៣​​ដែល​មាន​រង្វាន់ និង​ប្រាក់​រង្វាន់​ដូច​ខាង​ក្រោម៖

  • ជើងឯក៖ ដារ៉ូ​ពិទូស័្ពត ទទួល​បាន​ពាន​១​គ្រឿង មេដាយ​មាស​២៥​គ្រឿង និង​ប្រាក់​រង្វាន់​៤​លាន​រៀល
  • ជើង​ឯក​រង៖  ក្រុម ស.ស.យ.ក ស្រុកចន្ទ្រាទទួលបានមេដាយប្រាក់ ២៥គ្រឿង និងថវិកា​២​​លានរៀល   
  • លេខ​៣៖ ក្រុមយុវជនជីភូ ទទួលបានមេដាយសំរិទ្ធ​២៥​គ្រឿង និង​ថវិកា១​លានរៀល  
  • ក្រុម​អាជ្ញាកណ្តាលល្អទទួលបានថវិកា១​លានរៀល
  • កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ភួង ជ័យមុន្នីសៅ របស់ក្រុម​យុវជន​ព្រះខ័នរាជស្វាយរៀង បានពាន១​ និងថវិកា​៤​សែនរៀល
  • កីឡាករចាំទីល្អជាងគេ ឡេង វិជ័យ របស់ក្រុមដារ៉ូពិទូស័្ពត បានពាន១​ និងថវិកា៤​សែនរៀល
  • គ្រូបង្វឹកល្អជាងគេ លោក សេង ពិសិដ្ឋ របស់ក្រុមដារ៉ូពិទូស្ព័ត បានពាន១ និងថវិកា​៤​សែនរៀល

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម