កីឡា
លោក Pep Munoz សរសើរ ប្រាក់ មុន្នីឧត្តម ជាទ្រព្យដ៏សំខាន់ក្នុងក្រុមព្រះខ័នរាជស្វាយរៀង
កីឡាករ ប្រាក់ មុន្នីឧត្តម បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់ដែលរួមចំណែកជួយឲ្យក្លិបព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះ១០លើកជាប់គ្នាក្នុងការប្រកួតខេមបូឌានព្រីមៀរលីគ២០២៣-២៤ដែលឈានដល់ជុំទី២។

ខ្សែប្រយុទ្ធលេខ៧នេះត្រូវបានលោក Pep Munoz ដាក់ឲ្យលេងជម្រើស១១នាក់ដំបូងជាញឹកញាប់នៅរដូវកាលថ្មី ខណៈក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងកំពុងធ្វើបានយ៉ាងល្អដោយកំពុងឈរលើកំពូលតារាងលីគកំពូលកម្ពុជា បន្ទាប់ពីឈ្នះ១០ប្រកួត រកបាន៣០ពិន្ទុពេញ ដោយមិនទាន់ស្គាល់បរាជ័យ ឬស្មើម្តងណាឡើយក្នុងរដូវកាលនេះ។

លោក Pep Munoz និយាយថា ៖«គាត់ (ប្រាក់ មុន្នីឧត្តម) យល់ច្បាស់ពីរបៀបលេងរបស់យើង។ គាត់ជាកីឡាករដែលមានភាពវៃឆ្លាត និងមានបទពិសោធច្រើន។ យើងតែងតែបង្កើតបរិយាកាសសប្បាយរីករាយដើម្បីធ្វើឲ្យក្រុមទាំងមូលសប្បាយចិត្ត ហើយផ្តល់ឱកាសឲ្យកីឡាករម្នាក់ៗបង្ហាញភាពខ្លាំងរបស់ខ្លួន។

«ខ្ញុំដាក់ មុន្នីឧត្តម ឲ្យលេងតាមសមត្ថភាពរបស់គាត់ ពីព្រោះគាត់គិតលឿន និងវែងឆ្ងាយនៅលើទីលាន។ នេះជាចំណុចខ្លាំងរបស់គាត់ដែលជាកីឡាករដ៏ល្អម្នាក់នៅក្នុងប្រទេសកម្ពុជា។ រដូវកាលនេះគាត់បានបង្ហាញពីភាពខ្លាំងមកវិញ ហើយយើងពិតជាសំណាងដែលមានគាត់នៅក្នុងក្រុម»។ គ្រូបង្វឹកអេស្ប៉ាញបានបញ្ជាក់។

កាលពីរដូវកាល២០២២ ប្រាក់ មុន្នីឧត្តម មិនសូវបានបង្ហាញខ្លួនជម្រើស១១នាក់ដំបូងទេក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Conor Nester ប៉ុន្តែនៅរដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់លោកគ្រូ Pep Munoz រូបគេបានជាប់ជម្រើស១១នាក់ស្ទើរគ្រប់ការប្រកួត ហើយភាគច្រើនលេងបាន៩០នាទីពេញ។

ថ្វីបើបានជាប់ជម្រើស១១នាក់ដំបូងស្ទើរគ្រាប់ការប្រកួត ប្រាក់ មុន្នីឧត្តម មិនត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាទេនៅពេលមានការប្រកួតមិត្តភាពអន្តរជាតិជាមួយ ហុងកុង និងម៉ាកាវ ព្រមទាំងការប្រកួតជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ ជុំទី១ជាមួយជម្រើសជាតិប៉ាគីស្ថាន។

ដោយសារលទ្ធផលធ្លាក់ពីជម្រុះជើងឯកពិភពលោក និងមានមតិជាច្រើនដែលចង់ឃើញ ប្រាក់ មុន្នីឧត្តម ជាប់ជម្រើសជាតិនោះ ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្លាំងជម្រើសជាតិកាតារចុងឆ្នាំ២០២៣ខាងមុខ ប្រហែលជាត្រូវបានគ្រូបង្វឹកជម្រើសជាតិពិចារណាក្នុងការហៅសមាជិកព្រះខ័នរាជស្វាយរៀងចូលរួមក្នុងក្រុមជម្រើសជាតិសាថ្មី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


