កីឡា
លោក សំកុល សុចិត្រា៖ កីឡាធ្វើឱ្យយុវជនចាកឆ្ងាយពីគ្រឿងញៀន និងមានកាយសម្បទាមាំមួន
លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កីឡាបានធ្វើឱ្យយុវជនចាកឆ្ងាយពីគ្រឿងញៀន និងមានកាយសម្បទាមាំមួន។ លោកលើកឡើងបែបនេះ ក្នុងពិធីបិទការប្រកូតរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅកីឡាដ្ឋានហនុមាន ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោក សំកុល សុចិត្រា បានបញ្ជាក់ថា គោលបំណងធំក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា U17 នេះឡើង ដើម្បីជម្រុញដល់យុវជនកម្ពុជាឱ្យមានជំនាញផ្នែកបាល់ទាត់នេះកាន់តែល្អប្រសើរបន្ថែមទៀត។ លើសពីនេះ គឺជម្រុញការលេងបាល់នេះឱ្យកាន់តែខ្លាំង និងមានការប្រកួតប្រជែងគ្នាជាងមុនៗទៅទៀត។ លោកថា ការប្រកួតទាំងនេះ នឹងធ្វើឱ្យយុវជនចូលរួម មានទំនាក់ទំនងទៅវិញទៅមក ពិសេសរវាងខេត្ត និងខេត្តក្នុងតំបន់ប្រទេសជិតខាងផងដែរ។ ម៉្យាងទៀត កីឡាបានធ្វើឱ្យយុវជនបានចាកចេញឆ្ងាយពីគ្រឿងញៀន និងមានកាយសម្បទាសុខភាពមាំមួន។

បន្ថែមពីនេះ លោកក៏បានផ្តាំផ្ញើដល់យុវជនទាំងអស់ត្រូវនាំគ្នាលេងកីឡា ព្រោះការលេងកីឡា នាំឱ្យមនុស្សជាតិជួបជុំគ្នា ព្រមទាំងជួយពង្រឹងនូវសាមគ្គីភាពក្នុងសង្គមមនុស្សជាតិ។ លោកថា កីឡាគ្រប់ប្រភេទ គឺជាការប្រកួត ប្រជែងដ៏ស្វិតស្វាញដើម្បីជ័យជម្នះ ប៉ុន្តែគ្រូកីឡាទាំងអស់ កីឡាករ កីឡាការិនី ជាទូតដែលនាំឱ្យគ្រប់គ្នា បានស្គាល់គ្នា បានជួបគ្នា និងបានស្រឡាញ់គ្នា។ លើសពីនេះ កីឡាជាទីកន្លែងដែលធ្វើឱ្យមនុស្សបានជួបគ្នា លើពិភពលោក ហើយក៏ជាទីសុខសន្តិភាពដែរ។ កីឡានាំមកសន្តិភាព មានសុខសន្តិភាព បានលេងកីឡាបាន។

ដោយឡែក បើតាមការបញ្ជាក់របស់លោកប្រធានគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា យុទ្ធនាការប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ២០២៤ នេះ បានចាប់ដំណើរការប្រកួតពីថ្ងៃទី១១ កុម្ភះ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣ មីនា ឆ្នាំ២០២៤ ជាថ្ងៃបញ្ចប់ការប្រកួត។ ការប្រកួតនេះ មានក្រុមកីឡាបាល់ទាត់ចំនួន ៨ក្រុម បានចូលរួមធ្វើការប្រកួត ដោយបានធ្វើការបែងចែកជាពីរពូល គឺពូល A មានក្រុមសៀមរាបយូណាយធីត, ក្រុមយុវជនដំបងធំ, ក្រុមយុវជនដំរី និងក្រុមយុវជន KGM Cambodia និងពូលB មានក្លឹបក្រុមយុវជនផ្លូវជីវិតយូណាយធីត, ក្រុមយុវជន SRBC FC, ក្រុមយុវជនដើម្បីសង្គម និងក្រុមយុវជនឬស្សីស។

ក្នុងការប្រកួតនេះ បានប្រើប្រាស់ទីលានប្រកួតចំនួន២ គឺកីឡាដ្ឋានហនុមាន ក្នុងក្រុងសៀមរាប និងទីលានមជ្ឈមណ្ឌលហ្វឹកហាត់ SRU Training Center មានមូលដ្ឋាននៅភូមិខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ ឆ្លងកាត់ការប្រកួតវិលជុំក្នុងពូល ៣លើកកន្លងមក ដែលធ្វើតាមរយៈរូបមន្តរបស់គណៈកម្មការ SIEM REAP YOUTH CUP ក្រុមកំពូលតារាងនៃពូល ទាំងពីរនឹងចាប់ដៃគ្នាប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។

ដើមី្បដណ្តើមជើងឯកការប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ ២០២៤ នៅរសៀលថ្ងៃទី៣ ខែមីនា ក៏មានធ្វើការប្រកួតផ្តាច់ព្រ័ត្រយកចំណាត់ថ្នាក់លេខ១ ,លេខ២ និងលេខ៣ ដែលមានពីរប្រកួត រវាងក្លីបក្រុមយុវជនដំបងធំ ប្រកួតជាមួយក្រុមយុវជនដើម្បីសង្គម ដណ្ដើមយកចំណាត់ថ្នាក់លេខ៣ ជាលទ្ធផលបានទៅក្រុមយុវជនដំបងធំ។ ចំណែក ចំណាត់ថ្នាក់លេខ១ និង លេខ២ គឺរវាង ក្រុមសៀមរាបយូណាយធីត ប្រកួតជាមួយក្រុមយុវជន SRBC FC ជាលទ្ធផលបញ្ចប់ការប្រកួត ក្រុមសៀមរាបយូណាយធីត បានទាត់បញ្ចូលទីចំនួន ៦គ្រាប់ ទល់នឹងសូន្យ។ លទ្ធផល ក្រុមសៀមរាបយូណាយធីត ទទួលបានចំណាត់ថ្នាក់លេខ១ និង ក្រុមយុវជន SRBC FC បានចំណាត់ លេខ២៕



អត្ថបទ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


