កីឡា
ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដ៏អស្ចារ្យដឹកនាំដោយសម្តេចតេជោ
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នឹងមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ដ៏អស្ចារ្យរវាងក្រុមតារាសិល្បៈ ក្រុមតារាគុនខ្មែរ និងក្រុមតារាបាល់ទះ ដែលដឹកនាំការប្រកួតផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញក្រោមប្រធានបទ«រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»។ ក្រៅពីវត្តមានក្រុមតារាបាល់ទាត់សិល្បៈ ក្រុមតារាបាល់ទះ និងក្រុមតារាគុនខ្មែរ ក៏នឹងមានវត្តមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការ មហាជន សិស្ស និស្សិតប្រមាណជាង៣ម៉ឺនដើម្បីចូលរួមប្រកួតទស្សនាផ្ទាល់។
តាមការគ្រោងទុក ក្រុមកីឡាបាល់ទាត់ប្កុកហ្គឺអលស្តារ ក្រុមកីឡាបាល់ទះអេសអេនអ៊ី ក្រុមបាល់ទាត់តារាសិល្បៈកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ ដូច្នេះមានន័យថា កីឡាករបាល់ទាត់ កីឡាករបាល់ទះ និងកីឡាករប្រដាល់រួមគ្នាប្រយុទ្ធលើវាលស្មៅធម្មជាតិដែលមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល។

ក្រៅពីទទួលបានទស្សនីយភាពជាចំណីចក្ខុដ៏សប្បាយរីករាយនៅលើទីលានស្មៅបៃតង អ្នកគាំទ្រនឹងទទួលបាននូវសកម្មសិល្បៈកម្សាន្តជាច្រើនទៀតចាប់ពីវេលាម៉ោង៣រសៀលតទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលបំពាក់ដោយកៅអីមានខ្នងបង្អែកដ៏ស្រស់ស្អាត។
តាមការឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា គោលបំណងបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះគឺដើម្បីរឹតចំណងមិត្តភាព រវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា ក្រុមកីឡាករប្រដាល់គុនខ្មែរក្នុងបុព្វហេតុផ្សព្វផ្សាយអប់រំ ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខៗផ្សេង។
នេះជាលើកទី១ហើយដែលមានព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដ៏ធំដែលចូលរួមពីថ្នាក់ដឹកនាំ ប៉ុន្តែកន្លងមកក៏មានការប្រកួតមិត្តភាពសប្បុរសធម៌ដែរនៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលក្រុមកីឡាករប្រដាល់គុនខ្មែរប្រកួតជាមួយក្រុមតារាសិល្បៈ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


