កីឡា
ភរិយាលោកគ្រូ អេ ភូថង ចេញសារសុំទោសរឿងតវ៉ាម្សិលមិញ
អ្នកស្រី សាំង សុម៉ាលី ភរិយារបស់លោកគ្រូ អេ ភូថង បានចេញសារសុំទោសដល់មហាជនជុំវិញករណីតវ៉ាពីការសម្រេចរបស់អាជ្ញាកណ្តាល ដែលបានបញ្ឈប់ ម៉ឺន មេឃា ឲ្យចាញ់ ចាន់ ប៊ុនហឿន សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ នៅល្ងាចថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅសង្វៀន PNN។

ការពិតនៅលើសង្វៀនបង្ហាញថា ម៉ឺន មេឃា មានប្រៀបដោយបានវាយ ចាន់ ប៊ុនហឿន ឲ្យអាជ្ញាកណ្តាលរាប់៨ពីរដង ប៉ុន្តែនៅទឹកទី៤ ចាន់ ប៊ុនហឿន បានទាត់ផ្កាប់ចានឲ្យអាជ្ញាកណ្តាលរាប់ ម៉ឺន មេឃា ហើយបញ្ឈប់ការប្រកួតនៅពេល មេឃា បានងក់ក្បាលហើយ ប៉ុន្តែនៅពេលអាជ្ញាកណ្តាលឲ្យដើរមកមុខ មេឃា អត់ដើរមកទេ ជាហេតុធ្វើឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត។

ការសម្រេចរបស់អាជ្ញាកណ្តាលនេះបានធ្វើឲ្យភាគី ម៉ឺន មេឃា ដែលមានឪពុកម្តាយ កូន កូនសិស្សបានតវ៉ាយ៉ាងខ្លាំងនៅសង្វៀនផ្ទាល់ ហើយក៏មានបង្ហោះដោយមានពាក្យពេចន៍អសុរោះលើអាជ្ញាកណ្តាលទៀតផង។ ចុងក្រោយ គណៈគ្រប់គ្រងការប្រកួតនៅតែរក្សាលទ្ធផលឲ្យ ចាន់ ប៊ុនហឿន ទទួលបានជ័យជម្នះក្លាយជាម្ចាស់ខ្សែក្រវាត់ ខណៈ ម៉ឺន មេឃា បានត្រឹមជើងឯករង ប៉ុន្តែនៅតែរក្សាពេលវេលាឲ្យភាគី ម៉ឺន មេឃា ប្តឹងតវ៉ាបន្តទៀតដើម្បីដោះស្រាយឲ្យច្បាស់លាស់។

ក្រោយមក សាមីខ្លួនកីឡាករ ម៉ឺន មេឃា និងក្រុមគ្រួសារបានចេញវីដេអូខ្លីបខ្លីមួយដោយបានប្រកាស បរិច្ចាគប្រាក់តម្លៃខ្លួន ប្រាក់រង្វាន់ក្នុងនាមជាជើងឯករង ប្រាក់រង្វាន់គ្រូបង្វឹកឆ្នើម និងប្រាក់ដែលក្លិបទទួលបានក្នុងនាមបញ្ជូនកីឡាករឲ្យចូលរួមប្រកួត សរុប ១៥,១២០ ០០០រៀល (ដប់ប្រាំលាន មួយសែន ពីរម៉ឺរៀល) ជូនមន្ទីរពេទ្យគុន្ធបុប្ផា។ ក្នុងវីដេអូ ពួកគាត់បានសំណូមពរឲ្យខាងកម្មវិធីជាអ្នកយកប្រាក់ទៅជូនមន្ទីរពេទ្យ ដោយមានការប្រកាសផ្សព្វផ្សាយផង។
ទោះបីជាយ៉ាងណា នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០៤ អ្នកស្រី សាំង សុម៉ាលី ភរិយារបស់លោកគ្រូ អេ ភូថង បានចេញសារសុំទោស ដោយមានខ្លឹមសារថា ៖«រឿងអ្វីៗដែលកើតឡើងម្សិលមិញ នាងខ្ញុំសុំទោសបងប្អូនជនរួមជាតិទាំងអស់ផងដែលខ្ញុំនិងក្រុមគ្រួសារបានប្រើពាក្យខ្លះមិនល្អដោយកំហឹង ហើយរឿងម្សិលមិញ ខ្ញុំនិងក្រុមគ្រួសារចិត្តត្រជាក់នឹងលែងខឹងអស់ហើយ ហើយខ្ញុំសូមចប់ត្រឹមនឹង..ហើយបងប្អូនមួយចំនួនបានណែនាំក្រុមគ្រួសារ ខ្ញុំឲ្យទៅបើកប្រាក់ឧបត្ថម្ភ និងយកមកទិញសម្ភារៈជូនដល់ក្លឹបគុនខ្មែរតូច។ ខ្ញុំនឹងធ្វើតាមបងប្អូន ចុងក្រោយសូមជូនពរបងប្អូនហ្វែនទាំងអស់សុខភាពល្អ និងសំណាងល្អ»។
បើក្រឡេកមើលតាមបណ្តាញទំនាក់ទំនងសង្គម អ្នកគាំទ្រភាគច្រើនគាំទ្រចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ដែលបញ្ឈប់ ម៉ឺន មេឃា ដើម្បីកុំឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


