កីឡា
យប់មិញស៊ុត២គ្រាប់ យុវជន Yamal ចង់ក្លាយជាវីរបុរសក្លិប Barcelona
កីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញ Lamine Yamal កំពុងបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យទាំងនៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និង Barcelona ដែលជាក្លិបក្តីស្រមៃរបស់ខ្លួន។
Yamal បានបង្ហាញខ្លួនលើកដំបូងឲ្យក្រុមធំ Barcelona ក្នុងវ័យ១៥ឆ្នាំ កាលពីខែមេសា ឆ្នាំ២០២៣។ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ រូបគេស៊ុតបាន២គ្រាប់ជួយឲ្យក្លិបអ្នកមានបុណ្យយកឈ្នះលើក្រុម Girona ដោយលទ្ធផល ៤-១ ក្នុងសប្តាហ៍ទី៥ នៃលីគកំពូលអេស្ប៉ាញ ស្របពេល៥សប្តាហ៍កន្លងទៅ ពួកគេមិនទាន់ចាញ់សោះ ហើយក៏មិនទាន់មានក្រុមណាស៊ុតចូលឡើយ។
កីឡាករវ័យ១៧ឆ្នាំ Yamal បាននិយាយក្នុងកម្មវិធី “El Hormiguero” របស់ទូរទស្សន៍អេស្ប៉ាញមួយថា៖«ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនចាកចេញទេ (Barcelona)។ ខ្ញុំចង់ក្លាយជាវីរបុរសនៅ Barca»។
ខ្សែបម្រើស្លាប Yamal បានដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យក្រុមជម្រើសជាតិអេស្បាញឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប Euro ឆ្នាំ២០២៤ ជាលើកទី៤ និងបានក្លាយជាកីឡាករវ័យក្មេងបំផុតបានបង្ហាញខ្លួន និងស៊ុតបញ្ចូលទីក្នុងប្រវត្តិសាស្រ្ដបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប។
ផ្ដើមចេញពីកីឡាករនៅសាលាយុវជនថ្នាល La Masia កីឡាករ Yamal ត្រូវបានជាមើលឃើញកំពុងដើរតាមគន្លងរបស់កីឡាករ Lionel Messi ដែលផ្ដើមចេញពីយុវជនថ្នាលដូចគ្នា។
បន្ទាប់ពីការប្រៀបធៀបបែបនេះ Yamal បានឆ្លើយតបថា ៖«ខ្ញុំព្យាយាមធ្វើអ្វីជាខ្ញុំ ហើយចង់ឲ្យគេចងចាំថាខ្ញុំជាខ្ញុំ។ វានឹងពិបាកណាស់ក្នុងការឈានទៅដល់ទីនោះគឺការសម្រេចសមិទ្ធផលដ៏អស្ចារ្យដូច Messi។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងត្រូវបានគេចងចាំជា Lamine Yamal»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


