កីឡា
Yamal បំបែកកំណត់ត្រា Mbappe ក្លាយជាកីឡាករក្មេងបំផុតជាប់ក្នុង FIFPRO ១១ នាក់ល្អបំផុត
ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal បានបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Real Madrid កីឡាករ Kylian Mbappe ក្លាយជាកីឡាករមានវ័យក្មេងបំផុត បានឈ្នះពានជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោករបស់ FIFPRO។

ជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោករបស់ FIFPRO ២០២៥ ត្រូវបានប្រកាសជាផ្លូវការហើយ កាលពីថ្ងៃទី ចន្ទ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ Lamine Yamal គឺជាកីឡាករម្នាក់ បានជាប់នៅក្នុងជម្រើសនោះ។ រឿងដ៏ភ្ញាក់ផ្អើល គឺរូបគេបានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលស្ថិតនៅក្នុងក្រុមនោះ ពោលគឺមានវ័យ ១៨ ឆ្នាំ ខណៈស្ថិតិនេះដែរ បានធ្វើឱ្យរូបគេបំបែកកំណត់ត្រា Mbappe កាលពីឆ្នាំ ២០១៨ ដែលពេលនោះមានវ័យ ១៩ ឆ្នាំ។

ខាងក្រោមនេះ ជាកីឡាករ ដែលឈ្នះពានជម្រើស ១១ នាក់ល្អបំផុតរបស់ FIFPRO ២០២៥៖
អ្នកចាំទី៖ Gianluigi Donnarumma (Paris Saint-Germain / Manchester City, អ៊ីតាលី)។
ខ្សែការពារ៖ Achraf Hakimi (Paris Saint-Germain, ម៉ារ៉ុក), Virgil van Dijk (Liverpool, ហូល្លង់) និង Nuno Mendes (Paris Saint-Germain, ព័រទុយហ្គាល់) ។
ខ្សែបម្រើ៖ Cole Palmer (Chelsea, អង់គ្លេស), Jude Bellingham (Real Madrid, អង់គ្លេស), Pedri (Barcelona, អេស្ប៉ាញ) និង Vitinha (Paris Saint-Germain, ព័រទុយហ្គាល់)។
ខ្សែប្រយុទ្ធ៖ Lamine Yamal (Barcelona, អេស្ប៉ាញ), Kylian Mbappe (Real Madrid, បារាំង) និង Ousmane Dembele (Paris Saint-Germain, បារាំង)៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ FIFPRO
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


