Connect with us

កីឡា

ចេញហើយជម្រើស ១១ នាក់ល្អបំផុតឆ្នាំ ២០២៥ របស់ FIFA ខណៈកីឡាករ PSG មាន ៥ នាក់

បានផុស

នៅ

សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានបញ្ចេញជម្រើស ១១ នាក់ល្អបំផុតប្រចាំឆ្នាំ ២០២៥ ជាផ្លូវការហើយ ខណៈកីឡាករ​របស់​ក្លិប​អ្នកមាន Paris Saint-Germain មានលើសគេដល់ទៅ ៥ នាក់។ ទោះបីជាយ៉ាងណា រឿងដ៏ភ្ញាក់ផ្អើលមួយ គឺគ្មានឈ្មោះខ្សែប្រយុទ្ធ Barcelona កីឡាករ Raphinha នោះទេ ទោះបីជារដូវកាល ២០២៤-២០២៥ កីឡាករបានបង្ហាញសមត្ថភាពលេចធ្លោខ្លាំងក៏ដោយ។

កីឡាករ Raphinha
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FIFA បានរៀបចំកម្មវិធីប្រគល់ពានឯកត្តជនសម្រាប់កីឡាករបាល់ទាត់ឆ្នើមក្នុងឆ្នាំ ២០២៥ កាលពីយប់ថ្ងៃ អង្គារ៍ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ នៅទីក្រុង ដូហា ប្រទេស កាតា។ ក្នុងនោះអ្នកឈ្នះពានកីឡាករល្អបំផុតឆ្នាំ ២០២៥ របស់ FIFA បានទៅលើខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Ousmane Dembele។ ចំណែកពានគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ ២០២៥ បានទៅលើគ្រូបង្វឹកក្រុម PSG លោក Luis Enrique។

កីឡាករ Ousmane Dembele

ក្នុងពេលជាមួយគ្នានេះ FIFA ក៏បានប្រកាសពីជម្រើស ១១ នាក់ល្អបំផុតសម្រាប់ឆ្នាំ ២០២៥ ផងដែរ ដែលរួមមានកីឡាករ Manchester City ១ នាក់, Liverpool ១ នាក់, PSG ៥ នាក់, Chelsea ១ នាក់, Real Madrid ១ នាក់ និង Barcelona ២ នាក់។

ខាងក្រោមនេះ គឺជាជម្រើស ១១ នាក់ល្អបំផុតរបស់ FIFA ដែលរៀបចំជាទម្រង់ ៤-៤-២៖

អ្នកចាំទី៖ Gianluigi Donnarumma (Manchester City)

ខ្សែការពារ៖ Achraf Hakimi (PSG), Pacho (PSG), Virgil van Dijk (Liverpool), Nuno Mendes (PSG)

ខ្សែបម្រើ៖ Pedri (Barcelona), Vitinha (PSG), Jude Bellingham (Real Madrid), Cole Palmer (Chelsea)។

ខ្សែប្រយុទ្ធ៖ Lamine Yamal (Barcelona), Ousmane Dembélé (PSG)៕

ជម្រើស ១១ នាក់ល្អបំផុតរបស់ FIFA

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ បរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម