កីឡា
គ្រូ អាហ្សង់ទីន ត្រៀមយុទ្ធសាស្ត្រធំ ៣ ដើម្បីចាប់ Yamal នៅវគ្គផ្តាច់ព្រ័ត្រពាន Finalissima
គ្រូបង្វឹកក្រុមជម្រើសជាតិ អាហ្សង់ទីន លោក Lionel Scaloni បានរៀបចំផែនការយុទ្ធសាស្ត្ររួចរាល់ ដើម្បីបញ្ឈប់ Lamine Yamal នៅក្នុងការប្រកួត អាហ្សង់ទីន ជួបក្រុមជម្រើសជាតិ អេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Finalissima ដែលធ្វើឡើងនៅប្រទេស កាតា នាខែ មីនា ឆ្នាំ ២០២៦។

ក្រុមគោជល់ អេស្ប៉ាញ (ម្ចាស់ជើង Euro 2024) និងជួបអាហ្សង់ទីន (ម្ចាស់ជើងឯក Copa America) ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Finalissima ដែលធ្វើឡើងនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៦។ ការប្រកួតនេះនឹងក្លាយជាលើកដំបូងដែលយុវជន Lamine Yamal ត្រូវជួបវីរបុរស Lionel Messi ក្នុងការប្រកួតកម្រិតជម្រើសជាតិក្រុមធំ។
ដោយសារ Lamine Yamal ត្រូវបានគេចាត់ទុកជាកីឡាករវ័យក្មេងល្អបំផុតក្នុងពិភពលោកម្នាក់នាពេលបច្ចុប្បន្ន បានធ្វើឱ្យ អាហ្សង់ទីន កំពុងរៀបចំផែនការយ៉ាងល្អិតល្អន់ ដើម្បីបញ្ឈប់ខ្សែប្រយុទ្ធ Barcelona វ័យ ១៨ ឆ្នាំរូបនេះ។

យោងតាមរបាយការណ៍បានឱ្យដឹង ថា លោក Scaloni គ្រោងរៀបចំយុទ្ធសាស្ត្រធំៗ ៣ ដើម្បីបញ្ឈប់ Yamal។ ទី ១ ប្រើខ្សែបម្រើ ដែលពូកែរត់នៅលើទីលាន ចុះមកជួយខ្សែការពារខាងឆ្វេង។ ទី ២ បង្កើតស្ថានភាពការពារ ២ ទល់ ១ ដើម្បីទប់ទល់នឹង Yamal នៅស្លាបស្តាំ និង ទី ៣ កាត់បន្ថយកន្លែងដែលមានឥទ្ធិពលក្នុងការវាយលុករបស់គាត់។
គួររម្លឹកផងដែរ ថា ការប្រកួតពាន Finalissima ចុងក្រោយកាលពីឆ្នាំ ២០២២ គឺក្រុម អាហ្សង់ទីន បានឈ្នះជើងឯក បន្ទាប់ពីយកឈ្នះ អ៉ីតាលី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ ទល់នឹង ០៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


