កីឡា
ក្រុមខេត្តស្វាយរៀង ប៉ះ ក្រសួងមហាផ្ទៃ ដណ្តើមជើងឯកពានសម្តេច ស ខេង ល្ងាចនេះ
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយដែលជាការជួបគ្នារវាង ក្រុមបាល់ទះនគរបាលខេត្តស្វាយរៀង និងសមាគមបាល់ទះក្រសួងមហាផ្ទៃ វេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមទាំងពីរបានបង្កការចាប់អារម្មណ៍ខ្លាំងមែនទែនសម្រាប់ការបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅទីលាន។ ក្រុមក្រសួងមហាផ្ទៃនៅវគ្គសន្សំពិន្ទុក្នុងពូលដោយបានយកឈ្នះទាំង៣ប្រកួត ឈរលើកំពូលតារាងពូល E។ នៅវគ្គ១៦ក្រុមចុងក្រោយ ក្រសួងមហាផ្ទៃ បានយកឈ្នះ ក្រុមខេត្តមណ្ឌលគិរី ៣-០។ ពួកគេបានបន្តឈ្នះ បញ្ជាការដ្ឋានអង្គរក្ស (B) ៣-០ នៅវគ្គ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យកឈ្នះ ក្រុមខេត្តតាកែវ ៣-០។
ដោយឡែក ក្រុមខេត្តស្វាយរៀង បានយកឈ្នះទាំង៣ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល ដើម្បីឈរលេខ១ក្នុងពូល C។ នៅវគ្គ១៦ក្រុមចុងក្រោយ ពួកគេបានយកឈ្នះក្រុមខេត្តឧត្តរមានជ័យដោយលទ្ធផល ៣-១ និងបន្តយកឈ្នះក្រុមកងពលធំអន្តរាគមន៍លេខ៣ដោយលទ្ធផល ៣-០ នៅវគ្គ៨ក្រុមចុងក្រោយ ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានឈ្នះ ក្រុមខេត្តសៀមរាប ដោយលទ្ធផល ៣-២។
ក្រុមក្រសួងមហាផ្ទៃពិតជាបានធ្វើឲ្យអ្នកគាំទ្រកោតសរសើរខ្លាំងមែននៅពេលពួកគេបានលេងយល់ចិត្តគ្នាយ៉ាងល្អ។ ជាពិសេសកីឡាករវាយផ្តាច់ ធី ម៉េងហួង និង មឿន ម៉េងឡាយ ពិតជាធ្វើបានល្អ ហើយនេះជាដំណើរដ៏ល្អឈានទៅការពារតំណែងជើងឯកឆ្នាំចាស់។
ចំពោះក្រុមខេត្តស្វាយរៀងមានតារាឆ្នើម២រូបគួរឲ្យចាប់អារម្មណ៍គឺអ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ ដែលជាអតីតកីឡាករជម្រើសជាតិ និងអ្នកវាយផ្តាច់សញ្ជាតិគុយបា Herera ។
មុនពេលឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក៏មានការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣រវាងក្រុមខេត្តតាកែវ ជាមួយ បញ្ជាការដ្ឋានអង្គរក្ស A។
ជ័យលាភីល្ងាចនេះនឹងរកឃើញម្ចាស់៖
- ក្រុមជើងឯក
- ចំណាត់ថ្នាក់លេខ២
- ចំណាត់ថ្នាក់លេខ៣
- កីឡាករបិទកណ្តាលល្អបំផុត
- អ្នកប៉ះសេល្អបំផុត
- លីប៊ើរ៉ូល្អបំផុត
- អ្នកវាយផ្តាច់ស្តាំល្អបំផុត
- អ្នកវាយផ្តាច់ឆ្វេងល្អបំផុត
- កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍
សម្រាប់ប្រាក់រង្វាន់
- ក្រុមជើងឯក នឹងទទួលបាន៥០លានរៀល
- ក្រុមលេខ២ នឹងទទួលបាន២០លានរៀល
- ក្រុមលេខ៣ នឹងទទួលបាន១២លានរៀល
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


