កីឡា
បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង លើកទី៣ ក្រោយចាញ់២លើករដូវកាលនេះ
ក្រុមខ្លាំងកំពូលតារាង ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុម បឹងកេត វេលាម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ជើងទី១ វគ្គ៦ក្រុមចុងក្រោយ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ។

វានឹងក្លាយជាជំនួបដ៏លំបាកសម្រាប់ក្រុមភ្ញៀវដែលលេងតទល់នឹងក្រុមខ្លាំង។ ជួបគ្នា២លើកក្នុងរដូវកាលនេះ បឹងកេត មិនអាចរកបានពិន្ទុពីក្រុមព្រះខ័នរាជស្វាយរៀងឡើយ។ ជើងទី១ ពួកគេ បានចាញ់ ដោយលទ្ធផល ១-២ នៅទឹកដីពហុកីឡដ្ឋានជាតិអូឡាំពិក និងជើងទី២ បានបន្តចាញ់ ២-០ នៅទឹកដីកីឡដ្ឋានខេត្តស្វាយរៀង។
កាលពីជើងទី២ បឹងកេត បានដោះដូរកីឡាករជាច្រើននាក់ និងតែងតាំងគ្រូបង្វឹកថ្មីដើម្បីពង្រឹងក្រុមឲ្យប្រសើរឡើង ប៉ុន្តែលទ្ធផលនៅតែមិនអាចតាមផែនការ។ ស្របពេលជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង កាន់តែមានល្អប្រសើរ និងបានពង្រឹងក្រុមកាន់តែខ្លាំង បើទោះបីជាកីឡាករសំខាន់ខ្លះរបួសក៏ដោយ។

ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលថ្មី Matheus Moresche ប្រហែលជាមិនទាន់អាចចូលលេងភ្លាមៗឲ្យព្រះខ័នរាជស្វាយរៀងទេ ពីព្រោះរូបគេបានខកខានលេងតាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសចិន។ ចំណែកខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលថ្មី Breno Caetano ចុះឈ្មោះលេងក្នុងពានរង្វាន់អាស៊ីប៉ុណ្ណោះ។
កម្មវិធីប្រកួតជុំទី៣ វគ្គ៦ក្រុមចុងក្រោយ
- វិសាខា vs ភ្នំពេញក្រោន ថ្ងៃសៅរ៍ ទី២២ កុម្ភៈ (ជើងទី១ ភ្នំពេញក្រោន ឈ្នះ ៤-២ និងជើងទី២ ស្មើគ្នា ៣-៣)
- ណាហ្គាវើលដ៍ vs អង្គរថាយហ្គឺរ ថ្ងៃអាទិត្យ ទី២៣ កុម្ភៈ (ជើងទី១ ណាហ្គាវើលន៍ ចាញ់ ០-១ និងជើងទី២ ស្មើគ្នា ១-១)
- ព្រះខ័នរាជស្វាយរៀង vs បឹងកេត ថ្ងៃអាទិត្យ ទី២៣ កុម្ភៈ (ជើងទី១ បឹងកេត ចាញ់ ១-២ និងជើងទី២ ចាញ់ ២-០)

តារាងពិន្ទុបណ្តោះអាសន្ន
- ព្រះខ័នរាជស្វាយរៀង មាន៥២ពិន្ទុ
- ភ្នំពេញក្រោន មាន៥១ពិន្ទុ
- វិសាខា មាន៤៤ពិន្ទុ
- អង្គរថាយហ្គឺរ មាន៣៧ពិន្ទុ
- ណាហ្គាវើលដ៍ មាន៣៦ពិន្ទុ
- បឹងកេត មាន៣០ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


