កីឡា
គួន ម៉ុម បដិសេធរឿងប្រាក់ខែ១២០០០ដុល្លារនៅកូរ៉េ
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា គួន ម៉ុម ត្រូវបានគេចាប់អារម្មណ៍ជុំវិញការទៅលេងនៅលីគបាល់ទះរបស់ប្រទេសកូរ៉េខាងត្បូងនាប៉ុន្មានថ្ងៃចុងក្រោយ ប៉ុន្តែជាមួយគ្នាក៏មានការចាប់អារម្មណ៍ប្រាក់ខែដែលទទួលបាន១២០០០ដុល្លារអាមេរិក។

កីឡាករ គួន ម៉ុម បានបដិសេធជុំវិញការបង្ហោះតៗគ្នារឿងប្រាក់ខែ។ កីឡាករបានប្រាប់ថា មិនមែនជាការពិតទេ។ ខ្លួនមិនធ្លាប់បានប្រាប់ឲ្យនរណាដឹងពីរឿងប្រាក់ខែឡើយ ហើយក៏ស្ថិតនៅក្នុងការពិភាក្សាមិនទាន់រួចរាល់ដែរ។
គួន ម៉ុម បានធ្វើតេស្តជាប់រួចហើយក្នុងការទៅលេងនៅលីគរបស់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែសម្រាប់តម្លៃពលកម្មលើទីលានមិនពិភាក្សារួចរាល់ឡើយ។
ទោះបីជាយ៉ាងណា ប្រសិនបើ គួន ម៉ុម ទទួលបានឱកាសទៅលេងនៅប្រទេសកូរ៉េខាងត្បូងពិតប្រាកដមែន តម្លៃពលកម្មនៅលើទីលានក៏មិនទាបដែរ។ ម្យ៉ាងទៀត វិស័យបាល់ទះនៅកូរ៉េខាងត្បូងក៏មានតម្លៃពលកម្មខ្ពស់ដែរ។

គួន ម៉ុម នឹងក្លាយជាកីឡាករបាល់ទះកម្ពុជាទី១បានទៅលេងនៅលីគកូរ៉េខាងត្បូង ប្រសិនបើចុះកុងត្រារួចរាល់ ហើយអាចក្លាយជាកីឡាករកម្ពុជាទី២ដែលមានតម្លៃខ្លួនខ្ពស់ បន្ទាប់ពី វឿន វាសនា ដែលកំពុងលេងនៅលីគតៃវ៉ាន់។ វឿន វាសនា ទទួលបានប្រាក់ខែជាង១ម៉ឺនដុល្លារដែលកំពុងជួយក្រុម Win Streek ឈ្នះជើងឯកលីគតៃវ៉ាន់ជាលើកទី២៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន