កីឡា
ជា ស៊ីដេត ជាស្តេចអុកចត្រង្គ អង្គរសង្ក្រាន្តប្រចាំឆ្នាំ២០២៥
កីឡាករ ជា ស៊ីដេត បានឈ្នះជើងឯកកីឡាអុកចត្រង្គ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រលើកីឡាករ ម៉េង សេរីសម្បត្តិ ដែលទទួលបានចំណាត់ថ្នាក់លេខ២។

ចំណែកកីឡាករ ឈាវ បូរ៉ា ដែលធ្លាប់ជាជើងខ្លាំងប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទទួលបានចំណាត់ថ្នាក់លេខ៣ ហើយកីឡាករ សុខ លីមហេង ទទួលបានចំណាត់ថ្នាក់លេខ៤។

លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានចាត់ទុកការប្រកួតកីឡាអុកចត្រង្គ ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ទទួលបានជោគជ័យខ្លាំង។ ក្នុងនោះចំនួនកីឡាករបានកើនឡើង បច្ចេកទេសរបស់កីឡាករកាន់តែល្អប្រសើរ និងសន្ទុះការគាំទ្ររបស់មហាជនកាន់តែច្រើន។ ការរីកចម្រើនទាំងនេះជាផ្នែកដ៏សំខាន់សម្រាប់ត្រៀមកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ ចុងឆ្នាំនេះ។

ការប្រកួតកីឡាអុកចត្រង្គដើម្បីអង្គរសង្ក្រាន្ត ឆ្នាំ២០២៥ បានរៀបចំច្រើនដំណាក់កាល និងសម្រិតសម្រាំងបំផុត។ ដំបូងឡើយប្រកួតប្រកួតជ្រើសរើសជើងខ្លាំងនៅតំបន់ទាំង៨ទូទាំងប្រទេសដើម្បីជ្រើសរើសបានកីឡាករល្អ៨រូប និងកីឡាករជានិស្សិត២រូបទៀតដើម្បីបានបេក្ខជន១០រូបចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី។

ជ័យលាភី
- ជា ស៊ីដេត ជាជើងឯក (ស្តេចអុកចត្រង្គ)
- ម៉េង សេរីសម្បត្តិ ជាជើងឯករង
- ឈាវ បូរ៉ា ទទួលបានចំណាត់ថ្នាក់លេខ ៣
- សុខ លីមហេង ទទួលបានចំណាត់ថ្នាក់លេខ៤




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


